ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះ ក្នុងសន្និសីទសារព័ត៌មានរបស់ PKNS?
- 2019-01-18 10:06:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះ ក្នុងសន្និសីទសារព័ត៌មានរបស់ PKNS?
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ក្នុងសន្និសីទសារព័ត៌មានបង្ហាញកីឡាករថ្មី របស់ក្លឹបបាល់ទាត់ម៉ាឡេស៊ី PKNS នៅម៉ាឡេស៊ី នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ។
ឆ្លើយនឹងសំណួរជុំវិញ ការវិលត្រឡប់មកវិញជាលើកទី២ មកកាន់លីគកំពូលម៉ាឡេស៊ី បន្ទាប់ពីធ្លាប់លេងឲ្យក្លឹប Pahang កាលពីជើងទី១ រដូវកាល២០១៨ ចាន់ វឌ្ឍនាកា បានឆ្លើយថា៖ «សម្រាប់ខ្ញុំ គឺនៅតែមានឱកាសដើម្បីវិលត្រឡប់មកវិញ មកកាន់លីគកំពូលម៉ាឡេស៊ី។ ដំបូង ខ្ញុំបានលេងឲ្យ Pahang ដែលជាបទពិសោធទីមួយរបស់ខ្ញុំ (នៅម៉ាឡេស៊ី)។ ឥឡូវនេះ ខ្ញុំអាចប្រើប្រាស់បទពិសោធនៅក្រៅប្រទេសរបស់ខ្ញុំ ដើម្បីព្យាយាមឲ្យអស់ពីចិត្ត ជួយក្រុម PKNS។ ហើយខ្ញុំពិតជាសប្បាយរីករាយ ដែលបានចូលរួមជាមួយ PKNS ព្រោះ PKNS ជាក្រុមដ៏ល្អមួយ និងមានគ្រូបង្វឹកដែលផ្ដល់ដំបូន្មានល្អៗ ដែលខ្ញុំចង់រៀនពីគាត់»។
សូមជម្រាបថា នេះជាការបង្ហាញខ្លួនលើកដំបូងរបស់ វឌ្ឍនាកា ក្នុងនាមជាកីឡាកររបស់ PKNS បន្ទាប់ពីចាកចេញពីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩៕