ខេត្ត ៣ នៅកម្ពុជា សីតុណ្ហភាពអាចចុះត្រជាក់ដល់ ១៧អង្សា
- 2019-01-23 01:35:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្ត ៣ នៅកម្ពុជា សីតុណ្ហភាពអាចចុះត្រជាក់ដល់ ១៧អង្សា
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានជូនដំណឹងបន្ថែម ស្ដីពីការចុះត្រជាក់លើកទី២ ចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែមករា។ ក្នុងនោះ ខេត្ត ៣ គឺ ខេត្តព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី ពិសេសជួរភ្នំដងរែក ក្រសួងបានព្យាករថា សីតុណ្ហភាពអប្បបរិមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ ១៧អង្សា។
ក្រសួងបន្តថា បណ្ដារាជធានី ខេត្ត ដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ ២០-២២អង្សា លើកលែងតែបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ដែលធាតុអាកាសមិនចុះត្រជាក់ទេ។
ក្រសួងបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាប ភាគឦសាន ប្រុងប្រយ័ទ្នចំពោះអាកាសធាតុដែលចុះត្រជាក់នេះ៕