AFC Asian Cup៖ គ្រូវៀតណាមថា ទោះជប៉ុនខ្លាំង ក៏មានចំណុចខ្សោយដែរ
- 2019-01-24 04:35:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFC Asian Cup៖ គ្រូវៀតណាមថា ទោះជប៉ុនខ្លាំង ក៏មានចំណុចខ្សោយដែរ
ចន្លោះមិនឃើញ
លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម បានលើកឡើងថា លោកបានមើលការប្រកួតរវាងជប៉ុន និងអារ៉ាប៊ីសាអ៊ូឌីត កាលពីវគ្គ១៦ក្រុមរួចមកហើយ ដោយលោកបញ្ជាក់ថា អាចរកឃើញភាពខ្លាំង និងភាពខ្សោយរបស់ក្រុមជប៉ុនបាន។ លោកនិយាយដូច្នេះ មុនពេលដែលវៀតណាម នឹងត្រូវប៉ះជប៉ុន ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup 2019 នៅអារ៉ាប់រួម នាវេលាម៉ោង ៨យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។
ទោះជាយ៉ាងណា លោក Park បញ្ជាក់ថា ជប៉ុនក៏មានចំណុចខ្សោយផងដែរ។ លោកថា ការរបូត៣គ្រាប់របស់ជប៉ុន ក្នុងការប្រកួតកន្លងមកនៃពានរង្វាន់នេះ បង្ហាញថា ជាចំណុចមួយដែលវៀតណាម អាចនឹងរកគ្រាប់បាល់បាន។ ជាមួយគ្នានោះ លោកក៏បានត្រៀមរៀបចំក្រុម ទប់ទល់នឹងការប្រយុទ្ធរបស់ក្រុមសាមួរ៉ៃនេះផងដែរ។
ការសាមគ្គីជាក្រុមរបស់កីឡាករ បានជួយឱ្យវៀតណាម ឈានទៅដល់វគ្គ៨ក្រុមចុងក្រោយ។ «កីឡាកររបស់យើង ដឹងយ៉ាងច្បាស់ថា យើងជាក្រុមមួយ ហើយខ្ញុំតែងតែរំលឹកពួកគេថា យើងគឺជាក្រុមមួយ ដែលត្រូវប្រយុទ្ធទាំងអស់គ្នា»។ នេះជាការលើកឡើងបន្ថែមរបស់គ្រូបង្វឹកវៀតណាម៕
អត្ថបទទាក់ទង៖
AFC Asian Cup៖ ក្រុមណាខ្លះ ដែលត្រូវប៉ះគ្នានៅវគ្គ៨ក្រុមចុងក្រោយ?
ក្រុមវៀតណាម ទទួលបានប្រាក់ប៉ុន្មានហើយ ក្រោយឈានដល់វគ្គ ៨ក្រុម AFC Asian Cup?