ក្រុមវៀតណាម ទទួលបានប្រាក់ប៉ុន្មានហើយ ក្រោយឈានដល់វគ្គ ៨ក្រុម AFC Asian Cup?
- 2019-01-22 03:54:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមវៀតណាម ទទួលបានប្រាក់ប៉ុន្មានហើយ ក្រោយឈានដល់វគ្គ ៨ក្រុម AFC Asian Cup?
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានទទួលប្រាក់សរុបប្រមាណ ១២ពាន់លានដុង ឬ ៥២,២ម៉ឺនដុល្លារអាមេរិក ពីការលេងដ៏ល្អនៅក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2019 នៅអារ៉ាប់រួម ពោលគឺបានឈានដល់វគ្គ ៨ក្រុមចុងក្រោយ។ នេះបើតាមការចុះផ្សាយរបស់ Vietnam News កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ នៅវគ្គ១៦ក្រុមចុងក្រោយ វៀតណាម បានយកឈ្នះហ្សកដានី ក្នុងវគ្គប៉េណាល់ទីកាត់សេចក្តី ១១ម៉ែត្រ ដោយលទ្ធផល ៤-២ បន្ទាប់ពីចប់ ៩០នាទី បានត្រឹមស្មើ ១-១។
វៀតណាម បានទទួលរួចមកហើយនូវទឹកប្រាក់ ៦,៥២ម៉ឺនដុល្លារ ពីការប្រកួតក្នុងវគ្គជម្រុះនៃពានរង្វាន់នេះ។ ក្នុងនោះ ៤,៣៥ម៉ឺនដុល្លារ ទទួលបានពីសហព័ន្ធបាល់ទាត់វៀតណាម (VFF) និង ២,១៧ម៉ឺនដុល្លារ ពីសមាជិកមួយនៃ VFF។
ចំពោះក្រុមដែលបានឈានទៅដល់វគ្គ ៨ក្រុមចុងក្រោយ ដោយរួមមានទាំងក្រុមវៀតណាមនេះផង នឹងទទួលបានទឹកប្រាក់ ២០ម៉ឺនដុល្លារ ហើយបើឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតនឹងទទួលបាន ១លានដុល្លារ។
សូមបញ្ជាក់ថា វៀតណាម នឹងប៉ះជប៉ុន នៅវគ្គ៨ក្រុមចុងក្រោយ នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ៕
អត្ថបទទាក់ទង៖