គ្រូវៀតណាម បង្ហាញការសោកស្តាយមួយ ក្រោយចាញ់ជប៉ុន នៅ AFC Asian Cup
- 2019-01-25 08:07:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូវៀតណាម បង្ហាញការសោកស្តាយមួយ ក្រោយចាញ់ជប៉ុន នៅ AFC Asian Cup
ចន្លោះមិនឃើញ
ក្នុងសន្និសីទសារព័ត៌មានក្រោយចាញ់ក្រុមជប៉ុន នៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup 2019 កាលពីយប់មិញ គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Park Hang-seo បានបង្ហាញការសោកស្តោយចំពោះការបរាជ័យនេះ។ ការសោកស្តាយនេះ ត្រូវបានលោកបញ្ជាក់ថា ដោយសារការប្រកួតពានរង្វាន់នេះ ធ្វើឡើងភ្លាមៗពេក បន្ទាប់ពី AFF Suzuki Cup 2018 ដែលធ្វើឱ្យក្រុមរបស់លោក មិនមានពេលគ្រប់គ្រាន់ក្នុងការរៀបចំឱ្យបានល្អបំផុត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VoV។
ទោះជាយ៉ាងណា គ្រូសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បានបង្ហាញមោទនភាព និងកោតសរសើរចំពោះកូនក្រុមខ្លួន ដែលបានឈានដល់វគ្គនេះ ពោលគឺបានលេងអស់ពីសមត្ថភាព បើទោះបីជាចាញ់ក្រុមសាមួរ៉ៃក៏ដោយ។ «ខ្ញុំគិតថា ពួកគេនឹងមានអនាគតភ្លឺស្វាង»។
លោក Park Hang-seo បន្ថែមថា វៀតណាមមិនអាចប្រៀបធៀបនឹងក្រុមខ្លាំងៗដូចជា អ៊ីរ៉ង់ ជប៉ុន និងអ៊ីរ៉ាក់បាននោះទេ ប៉ុន្តែការជួបប្រកួតជាមួយក្រុមទាំងនេះ នឹងជួយឱ្យកីឡាករវៀតណាម កាន់តែមានសមត្ថភាពបន្ថែមទៀត។
បន្ទាប់ពីធ្លាក់ចេញពី AFC Asian Cup លោក Park បញ្ជាក់ថា លោកនឹងផ្តោតការយកចិត្តទុកដាក់លើការត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់នានាបន្តបន្ទាប់ទៀត ក្នុងនោះរួមមានទាំងវគ្គជម្រុះ AFC U23 Championship 2020 និងវគ្គជម្រុះ FIFA World Cup 2022 ផងដែរ៕
អត្ថបទទាក់ទង៖