Superlek និយាយអ្វីខ្លះ មុនប៉ះ ឡៅ ចិត្រា នៅ ONE Championship?
- 2019-01-29 03:45:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Superlek និយាយអ្វីខ្លះ មុនប៉ះ ឡៅ ចិត្រា នៅ ONE Championship?
ចន្លោះមិនឃើញ
ស្ថាប័នកីឡាធំបំផុតក្នុងតំបន់អាស៊ី ONE Championship បានរៀបចំកម្មវិធីបង្ហាញមុខកីឡាករថៃ ដែលត្រូវប្រកួតក្នុងកម្មវិធី ONE: Clash Of Legends កាលពីថ្ងៃទី២៨ ខែមករា ម្សិលមិញនេះ នៅក្លឹបប្រដាល់ P.K. Saenchai នាទីក្រុងបាងកក។
"ខ្ញុំពិតជារំភើបខ្លាំងណាស់ ដោយសារតែនេះគឺជាលើកទី១ ដែលខ្ញុំត្រូវវាយនៅ ONE Championship។ វាគឺជាដំណាក់កាលថ្មី ដែលធំជាងមុន សម្រាប់អាជីពប្រដាល់របស់ខ្ញុំ ពោលគឺអ្វីៗ គឺថ្មីសម្រាប់ខ្ញុំ រួមទាំងច្បាប់ប្រកួតផងដែរ។... ខ្ញុំបានចាប់ផ្ដើមហ្វឹកហាត់ ដោយពាក់ហ្គង់របស់ ONE ហើយពេលនេះ ខ្ញុំស៊ាំនឹងវាហើយ"។
Superlek បានបន្តថា៖ "ការចូលរួមជាមួយ ONE Championship គឺជាមោទនភាពមួយសម្រាប់ខ្ញុំ ព្រោះវាគឺជាស្ថាប័នប្រកួតលំដាប់ពិភពលោក។ ONE គឺជាស្ថាប័នធំបំផុត ក្នុងចំណោមស្ថាប័នដែលខ្ញុំប្រកួតក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំនឹងព្យាយាមតាមដែលអាចធ្វើទៅបាន ដើម្បីសម្រេចគោលដៅ ក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក របស់ ONE"។
សូមបញ្ជាក់ថា កីឡាករប្រដាល់មួយថៃ Superlek Kiatmoo9 នឹងប៉ះកីឡាករប្រដាល់គុនខ្មែរ ឡៅ ចិត្រា ក្នុងកម្មវិធី ONE: Clash of Legends (គូទី ៥) នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរាជធានីបាងកក ប្រទេសថៃ។ ក្រៅពីគូនេះ នៅមាន ១១គូផ្សេងទៀត ដែលក្នុងនោះ ក៏មានកីឡាការិនីរបស់កម្ពុជាផងដែរ គឺ នៅ ស្រីពៅ ប៉ះកីឡាការិនីម្ចាស់ផ្ទះ Rika Ishige (គូទី ២)៕
អត្ថបទទាក់ទង៖ ទិដ្ឋភាព ឡៅ ចិត្រា ហ្វឹកហាត់ត្រៀមប៉ះ Superlek នៅ ONE Championship
គូទាំង ១២ ក្នុងកម្មវិធីនេះ មានដូចខាងក្រោម៖