ឧទ្ធម្ភាគចក្រ​វេណេ​ហ្ស៊ុយ​អេឡា ធ្លាក់​ក្នុង​អំឡុងពេល​ហ្វឹក​ហាត់​ត្រៀម​ទប់ទល់​នឹង​អាមេរិក

  • 2019-02-07 07:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោធា​វេណេហ្ស៊ុយអេឡា​ចំនួន​៥នាក់ បាន​រង​របួស ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​១គ្រឿង អំឡុង​ពេល​ធ្វើ​សមយុទ្ធ​មួយ​នៅភាគខាង​លិច​ប្រទេស​កាលពី​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Venezuela al Dia។

យោធា​ទាំងនោះ​ បាន​រងរបួស​ត្រង់ក្បាល ទ្រូង និង​ពោះ ប៉ុន្តែ​មិន​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ទេ។ ចំពោះ​មូលហេតុ​នៃការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ មិន​ត្រូវបាន​ប្រកាស​ជា​សាធារណៈឡើយ។

បើតាម​សារព័ត៌មាន​ខាងលើ​នេះ ឱ្យដឹង​ថា ការធ្វើ​សមយុទ្ធ​របស់​យោធា​វេណេហ្ស៊ុយអេឡា​នេះ គឺក្នុង​គោល​បំណង​ត្រៀម​ទប់ទល់​នឹងការ​ឈ្លានពាន​របស់​អាមេរិក បន្ទាប់ពី​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ដាក់​ជម្រើស​លើតុ​នូវ​ការធ្វើ​អន្តរាគមន៍​យោធា នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា៕

ចុចអាន៖

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;