រឿង "អាឡាដាំង" ចេញ Trailer ហើយដោយបង្ហាញមុខច្បាស់ៗរបស់ Genie និងតួសំខាន់ៗ
- 2019-02-12 07:34:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "អាឡាដាំង" ចេញ Trailer ហើយដោយបង្ហាញមុខច្បាស់ៗរបស់ Genie និងតួសំខាន់ៗ
ចន្លោះមិនឃើញ
ទីបំផុត វីដេអូ Trailer ផ្លូវការរបស់ភាពយន្តខ្នាតធំរបស់ Disney មានចំណងជើងថា "Aladdin (អាឡាដាំង)” បានបង្ហាញខ្លួនជាស្ថាពរហើយនៅពេលនេះ។
នៅថ្ងៃទី ១១ ខែកុម្ភៈ Trailer ផ្លូវការរបស់រឿង "Aladdin” បានបង្ហាញរូបរាងហើយ ពិសេសការប្រែរូបរាងទាំងស្រុងរបស់តួអង្គម្នាក់ៗ។ ក្នុងនោះ Will Smith ដែលដើរតួជា “Genie” ប្រែទៅជាមានពណ៌ខៀវជាលើកដំបូងបង្អស់ជាប្រវត្តិសាស្ត្រមិនធ្លាប់មានក្នុងអាជីពសម្ដែង។
ក្រៅពីតួ Genie អ្នកទស្សនាក៏មិនភ្លេចចាប់អារម្មណ៍លើតួ Jafar (សម្ដែងដោយ Marwen Kenzari) និងព្រះនាង Jasmine (សម្ដែងដោយ Naomi Scott)។ ជាចំណីអារម្មណ៍ថ្មីសម្រាប់អ្នកគាំទ្រ ភាពយន្តរបស់ Disney ព្រោះវានឹងបង្ហាញរូបភាពកាន់តែប្លែក ហើយម្នាក់ៗរង់ចាំទស្សនាថាតើការបម្លែងខ្លួនពីភាពយន្តតុក្កតា មកជាប្រភេទ Live Action របស់ "Aladdin” មានភាពអស្ចារ្យយ៉ាងណា? ចម្លើយនឹងបង្ហាញនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩ខាងមុខ៕
សូមទស្សនាវីដេអូ Trailer៖