ក្រសួងការពារជាតិ សម្រេចតែងតាំងមេប៉េអឹមខេត្តរតនគិរីថ្មីហើយ
- 2019-02-14 06:57:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការពារជាតិ សម្រេចតែងតាំងមេប៉េអឹមខេត្តរតនគិរីថ្មីហើយ
ចន្លោះមិនឃើញ
ក្រសួងការពារជាតិ បានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន បញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។ នេះបើយោងតាមប្រកាសចុះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
គួររំលឹកផងដែរថា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រាស់បង្គាប់លុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅការលុបឈ្មោះនេះថា ជាការវះកាត់ប្រកបដោយការឈឺចាប់។
ការសម្រេចនេះ ធ្វើឡើងក្រោយពេលលោក គឹម រស្មី ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមបង្ហោះ និងចែករំលែកវីដេអូបង្ហាញថា លោកបានចែកកាដូជាសែកដល់កូនៗរបស់ខ្លួនចំនួន ៥នាក់ ដោយក្នុងម្នាក់ ១០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើតមួយ ក្នុងអំឡុងចូលឆ្នាំចិនកន្លងទៅនេះ៕