វៀតណាម ពង្រាយប៉ូលិសជិត១០០ក្រុម បង្ក្រាបចោរ មុនជំនួប ត្រាំ-គីម
- 2019-02-18 03:31:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម ពង្រាយប៉ូលិសជិត១០០ក្រុម បង្ក្រាបចោរ មុនជំនួប ត្រាំ-គីម
ចន្លោះមិនឃើញ
ប៉ូលិសល្បាតចំនួន ៩៦ក្រុម នឹងត្រូវបានដាក់ពង្រាយ ដើម្បីបង្ក្រាបក្រុមជនបង្កបទល្មើស មុនពេល ១០ថ្ងៃ នៃជំនួបកំពូលរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ នៅក្រុងហាណូយ ប្រទេសវៀតណាម។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានគូសបញ្ជាក់កាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅថា អាមេរិកចង់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េខាងជើង ដូចប្រទេសវៀតណាម និងធ្វើការផ្សះផ្សាទំនាក់ទំនងប្រទេសទាំងពីរ។
សូមជម្រាបថា នេះជាជំនួបកំពូលលើកទី២ រវាងប្រមុខដឹកនាំទាំងពីរ បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី១ បានធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨៕
អត្ថបទទាក់ទង នាយករដ្ឋមន្ត្រីវៀតណាម នឹងយកឱកាសរៀបចំកិច្ចប្រជុំ ត្រាំ-គីម ដើម្បីទាក់ទាញវិនិយោគ