WB នឹងអនុវត្តគម្រោងបង្កើនភាពធននឹងអាកាសធាតុ ក្នុងខេត្ត៣ នៅកម្ពុជា
- 2019-02-26 02:04:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
WB នឹងអនុវត្តគម្រោងបង្កើនភាពធននឹងអាកាសធាតុ ក្នុងខេត្ត៣ នៅកម្ពុជា
ចន្លោះមិនឃើញ
ធនាគារពិភពលោក (WB) បានបង្ហាញពីគម្រោងស្ដីពី ការបង្កើននូវភាពធននឹងអាកាសធាតុ ដោយធានាបាននូវនិរន្តរភាពលើតំបន់អាងទន្លេមេគង្គក្រោម តាមបណ្ដាខេត្តជាប់ព្រំដែននឹងប្រទេសវៀតណាម មានខេត្ត ព្រៃវែង ស្វាយរៀង និងខេត្តតាកែវ។
លោកស្រី Acharya បានឲ្យដឹងថា WB បានចាប់ផ្តើមអនុវត្ត១ជំហានហើយ ក្នុងបណ្តាខេត្តមួយចំនួនដែលនៅជាប់ព្រំដែននឹងប្រទេសកម្ពុជា ក្នុងប្រទេសវៀតណាម ក្នុងតម្លៃ ៤០ លានដុល្លារអាមេរិក។ ចំណែកក្នុងប្រទេសកម្ពុជាវិញ លោកស្រីក៏នឹងផ្តល់ជូនក្នុងចំនួនដូចនឹងខាងប្រទេសវៀតណាមដែរ ដោយបូកបន្ថែមនឹងតម្រូវការជាក់ស្ដែងមួយចំនួនថែមទៀត ដែលនឹងកើតមានជាយថាហេតុ ក្នុងពេលអនុវត្តគម្រោង តាមរូបមន្ត Demand Driven ។
មន្ត្រីជាន់ខ្ពស់របស់ធនាគារពិភពលោក បន្តថា គម្រោងនេះ គឺក្នុងបំណងចាប់យកទឹកពីអាងទន្លេមេគង្គក្រោម មកប្រើប្រាស់បានសមស្របប្រកបដោយចិរភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់ ក្នុងពេលដែលភពផែនដី កំពុងឡើងកម្ដៅកាន់តែខ្លាំងឡើងៗ ក្រោមបាតុភូត Elnio សម្រាប់បណ្តាខេត្តដែលនៅជាប់នឹងព្រំដែននៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះ លោកអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា សក្ដានុពលសម្រាប់ប្រើប្រាស់ និងចាប់យកទឹកមកប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តតាកែវ គឺមានប្រព័ន្ធធារាសាស្រ្តកីចក ប្រព័ន្ធធារាសាស្រ្តវៃកូ ប្រព័ន្ធធារាសាស្រ្តតាដុកព្រៃញាតិ និងប្រព័ន្ធធារាសាស្រ្តប្រឡាយលេខ៩៨ ដែលជាប្រព័ន្ធធារាសាស្រ្តខ្នាតធំ ខាងប្រទេសកម្ពុជា៕