លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសវៀតណាមហើយ
- 2019-02-26 02:35:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសវៀតណាមហើយ
ចន្លោះមិនឃើញ
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃទី២៦ ខែកុម្ភៈនេះ បានចុះពីលើរថភ្លើង ជាន់លើកម្រាលព្រំពណ៌ក្រហម នៅស្ថានីយរថភ្លើងក្រុង Dong Dang ក្នុងដំណើរមកដល់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី២ ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក គីម ជុងអ៊ុន ត្រូវបន្តជិះរថយន្ត លើចម្ងាយផ្លូវប្រមាណជិត ២០០គីឡូម៉ែត្រទៀត ទៅកាន់ក្រុងហាណូយ។
មន្ត្រីវៀតណាម បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបង្ហាញស្នាមញញឹមដាក់លោក គីម និងប្រតិភូ មុនមេដឹកនាំកូរ៉េខាងជើង ចូលទៅក្នុងរថយន្ត Mercedes ។ ហើយរថយន្តបានបើកចេញទៅ ដោយមានអង្គរក្ស រត់តាមផងដែរ៕
North Korean leader Kim Jong-un walked out of the Dong Dang station in Vietnam and headed to Hanoi by car on Tuesday. #TrumpKimSummit (video via KBS) pic.twitter.com/st4HPyzzUC
— Global Times (@globaltimesnews) February 26, 2019
អត្ថបទទាក់ទង
លោក គីម ជុងអ៊ុន យកអង្គរក្សតាមខ្លួនប៉ុន្មាននាក់ សម្រាប់កិច្ចប្រជុំនៅវៀតណាម?
តើអង្គរក្សរត់តាមឡានរបស់ គីម ជុងអ៊ុន មានលក្ខណៈសម្បត្តិដូចម្ដេចខ្លះ?
វៀតណាម ពង្រាយប៉ូលិសជិត១០០ក្រុម បង្ក្រាបចោរ មុនជំនួប ត្រាំ-គីម
នាយករដ្ឋមន្ត្រីវៀតណាម សម្លឹងឃើញឱកាស៤យ៉ាង ក្នុងនាមម្ចាស់ផ្ទះជំនួបត្រាំ-គីម