នាយករដ្ឋ​មន្ត្រី​វៀតណាម សម្លឹង​ឃើញ​ឱកាស​៤យ៉ាង ​ក្នុង​នាម​ម្ចាស់ផ្ទះ​ជំនួប​ត្រាំ-គីម

  • 2019-02-22 04:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ថ្លែង​ថា កិច្ច​ប្រជុំ​កំពូល​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន នៅ​វៀតណាម គឺ​ជា​ឱកាស​ដ៏​មាន​តម្លៃ សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ាន​មួយ​នេះ។

លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម
លោក​នាយករដ្ឋមន្ត្រី​បាន​សង្ងត់​ធ្ងន់​ថា វៀតណាម​នឹង​ផ្សព្វផ្សាយ​ពី​រូបភាព​ល្អ​ៗនិង​ភាព​ជោគជ័យ​ក្នុង​វិស័យ​ផ្សេងៗ, លើក​កម្ពស់​បរិយាកាស​វិនិយោគ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ, បង្ក​ភាព​ងាយស្រួល​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​រួមចំណែក​សមាហរណកម្ម​អន្តរជាតិ​។

លោក Phuc នឹង​ជូនដំណឹង​ដល់​ប្រជាជន​វៀតណាម ពី​សារសំខាន់​នៃ​កិច្ច​ប្រជុំ​មួយ​នេះ ដើម្បី​បង្ហាញ​ពី​តួនាទី និង​កេរ្តិ៍ឈ្មោះ​របស់​វៀតណាម លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ បញ្ហា​សុវត្ថិភាព និង​សន្តិសុខ ជា​រឿង​ចម្បង​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ដែល​គ្រោង​ធ្វើ​ឡើង ចាប់​ពី​ថ្ងៃ​ទី២៧ ដល់ ២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្រុង​ហាណូយ។

ចំពោះ​ក្រុម​អ្នក​សារព័ត៌មាន លោក Phuc បញ្ជាក់​ថា នឹង​ផ្ដល់​ការ​ទទួល​ស្វាគមន៍​រាក់ទាក់​យ៉ាង​កក់ក្ដៅ ព្រោះ​ក្រុម​អ្នក​សារព័ត៌មាន ជា​អ្នក​ផ្សព្វផ្សាយ​រឿង​ជា​ច្រើន​ជុំវិញ​ជំនួប​កំពូល​នេះ ដែល​ធ្វើឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​វៀតណាម​៕

អត្ថបទទាក់ទង

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;