រដ្ឋសភា ទទួលស្គាល់អ្នកតំណាងរាស្រ្តថ្មីមណ្ឌលភ្នំពេញ ដែលជំនួសលោក ប៉ា សុជាតិវង្ស
- 2019-03-21 07:25:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋសភា ទទួលស្គាល់អ្នកតំណាងរាស្រ្តថ្មីមណ្ឌលភ្នំពេញ ដែលជំនួសលោក ប៉ា សុជាតិវង្ស
ចន្លោះមិនឃើញ
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តយល់ព្រមលើសំណើសុំប្រកាសទទួលស្គាល់ លោកស្រី គឹម សុវណ្ណា ជាតំណាងរាស្រ្តថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស ដែលបានសុំលាលែង។ ការប្រកាសសុពលភាពនៃអាណត្តិរបស់លោកស្រី គឹម សុវណ្ណា ជាសមាជិក រដ្ឋសភានីតិកាលទី៦ នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ។ ការយល់ព្រមនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។
លោក ប៉ា សុជាតិវង្ស គឺជាអតីតអភិបាលរាជធានីភ្នំពេញ ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។ ហើយពាក់កណ្តាលឆ្នាំ២០១៧ លោក ត្រូវបានផ្លាស់ប្តូរចេញពីអភិបាលរាជធានីភ្នំពេញ ដោយដាក់លោក ឃួង ស្រេង ជំនួស (លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧)។
ចំណែកលោកស្រី គឹម សុវណ្ណា ជាអតីតប្រធានមន្ទីរទេចរណ៍រាជធានីភ្នំពេញ និងជាបេក្ខជនតំណាងបម្រុងនៅមណ្ឌលរាជធានីភ្នំពេញ របស់គណបក្សប្រជាជនកម្ពុជា៕