ថៃ នឹងផ្តល់រថភ្លើង១គ្រឿង ឱ្យកម្ពុជា ក្រោយចុះកិច្ចព្រមព្រៀងនៅថ្ងៃ ២២មេសាខាងមុខ
- 2019-04-05 03:19:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ នឹងផ្តល់រថភ្លើង១គ្រឿង ឱ្យកម្ពុជា ក្រោយចុះកិច្ចព្រមព្រៀងនៅថ្ងៃ ២២មេសាខាងមុខ
ចន្លោះមិនឃើញ
ប្រទេសថៃ នឹងផ្តល់រថភ្លើងដើរដោយប្រេងម៉ាស៊ូត ១គ្រឿង (មាន៤ទូ) ឱ្យកម្ពុជា ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ ដែលបានដកស្រង់សម្តីលោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ។
លោកបញ្ជាក់ថា រថភ្លើងនេះ នឹងត្រូវបញ្ចេញនៅថ្ងៃបើកដំណើរផ្លូវដែកថ្មីភ្ជាប់គ្នារវាងប្រទេសទាំងពីរ ពោលគឺតភ្ជាប់ពីស្រុកអារញ្ញ ខេត្តស្រះកែវ មកប៉ោយប៉ែត ស៊ីសុផុន និងបាត់ដំបង។
បើតាមលោក Worawut Mala ប្រធានស្តីទីក្រុមហ៊ុនផ្លូវដែកថៃ បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសទាំងពីរ នឹងចុះកិច្ចព្រមព្រៀងមួយក្នុងការធ្វើការរួមគ្នាលើផ្លូវដែកថ្មីនេះ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ក្រោយបញ្ចប់កិច្ចចរចាលើបញ្ហានេះរួចមក។
លោកបន្តថា ការចុះកិច្ចព្រមព្រៀងនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ហើយថៃ នឹងប្រគល់រថភ្លើង ឱ្យកម្ពុជា ក្រោយចុះកិច្ចព្រមព្រៀងនេះ៕