អភិបាល​ខេត្ត​បន្ទាយមានជ័យ ទាំង ១០រូប ក្នុង​រយៈពេល ៣០ឆ្នាំចុងក្រោយ

  • 2019-04-05 07:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្ត​បន្ទាយមានជ័យ ជា​​ខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជា ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​បាត់ដំបង ឧត្តរមានជ័យ សៀមរាប និង​ប្រទេស​ថៃ។ គិត​ចាប់​ពី​ឆ្នាំ ១៩៨៨ មក​ទល់​បច្ចុប្បន្ន ខេត្ត​នេះ​ មាន​អភិបាល​ខេត្ត​ចំនួន ១០រូប។

លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ នាពេល​បច្ចុប្បន្ន
អភិបាល​ខេត្ត​បន្ទាយមានជ័យ ទាំង ១០រូប មានដូចខាងក្រោម៖

១. លោក អ៊ិត លឿ កាន់​តំណែង​ពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩២

២. លោក ម៉ោញ កុសល កាន់​តំណែង​ពី​ឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៤

៣. លោក ដួង ខែម កាន់​តំណែង​ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៩

៤. លោក ថាច់ ឃន កាន់តំណែង​ពី​ឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៤

៥. លោក ហេង ចាន់ថា កាន់តំណែង​ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៦

៦. លោក អន ស៊ុំ កាន់តំណែង​ពី​ឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៨

៧. លោក អ៊ុង អឿន កាន់​តំណែង​ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣

៨. លោក ទ្រី ណារិន កាន់តំណែង​ឆ្នាំ ២០១៣

៩. លោក គោស៊ុំ សារឿត កាន់តំណែង​ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦

១០. លោក សួន បវរ កាន់តំណែង​ពីឆ្នាំ ២០១៦ ដល់បច្ចុប្បន្ន៕

ចុចអាន​អត្ថបទទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;