Google សម្រេច​ទិញ​ YouTube ដោយសារ​វី​ដេអូ​​កំប្លែង​របស់​បុរស​ចិន​ពីរ​នាក់

  • 2019-04-15 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីដេអូ​បង្ហាញ​ពី​កាយវិការ​បុរស​ចិន​ពីរ​នាក់ ធ្វើ​មុខ​មាត់​បែប​កំប្លែង​អម​ជា​មួយ​បទ​ចម្រៀង "I Want It That Way" របស់​ក្រុម​ Backstreet Boys ជា​មូល​ហេតុ​ធ្វើ​ឲ្យ​លោក​ស្រី Susan Diane Wojcicki ចាប់​អារម្មណ៍​និង​សម្រេច​ចិត្ត​ទិញ​គេហទំព័រ​វីដេអូ​កម្សាន្ត​ដ៏​ពេញ​និយម YouTube ក្នុង​ឆ្នាំ ២០០៦។

លោកស្រី​ Susan ​ជា​នាយក​ប្រតិបត្តិ​គេហទំព័រ​មើល​វីដេអូ​ចម្រៀង​ធំ​បំផុត​ YouTube ដែល​ពី​មុន​​លោក​ស្រី​កាន់​តំណែង​ជា​អនុប្រធាន​​ផ្នែក​ផ្សព្វផ្សាយ ​និង​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ Google បាន​និយាយ​ថា៖ "​វីដេអូកំប្លែង​របស់​បុរស​ចិន​ជំរុញ​ទឹកចិត្ត​និង​​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​ មនុស្ស​ទាំង​អស់​នៅ​លើ​ពិភព​លោក​អាច​បង្កើត​មាតិកា​វីដេអូ​បាន​ដោយ​មិន​ត្រូវ​ការ​ស្ទូឌីយោ​ក៏បាន​"។

លោក​ស្រី Susan Diane Wojcicki បាន​សម្រេច​ចិត្ត​ឲ្យ​ក្រុមហ៊ុន Google ទិញ​យក​គេហទំព័រ YouTube ក្នុង​តម្លៃ ១,៦៥ពាន់​លាន​ដុល្លារ ហើយ​លោក​ស្រី​ Susan Diane Wojcicki ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ YouTube ​នេះ​តែ​ម្តង​។

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី
;