Arsenal ហក់ឡើងលេខ៤ ពីលើ Chelsea និង Man Utd
- 2019-04-16 00:24:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal ហក់ឡើងលេខ៤ ពីលើ Chelsea និង Man Utd
ចន្លោះមិនឃើញ
ក្រុមកាំភ្លើងធំ Arsenal បានផ្លោះពីលេខ ៦ មកឈរលេខ ៤ ក្នុងតារាង Premier League លើគូប្រកួតប្រជែង Chelsea និង Manchester United ក្រោយឈ្នះ Watford ១-០ កាលពីយប់មិញនេះ។
១គ្រាប់ដ៏មានន័យសម្រាប់ក្រុមលោក Unai Emery រកបានដោយខ្សែប្រយុទ្ធហ្គាបុង Pierre-Emerick Aubameyang នៅ ១០នាទីដើមតង់ទី១ ក្រោយពីអ្នកចាំទី Ben Foster របស់ Watford ភ្លាត់ស្នៀត (វីដេអូហាយឡាយមាននៅផ្នែកខាងក្រោមនៃអត្ថបទ)។
យ៉ាងណាក្ដី Arsenal ដែលមានគ្នាលើសម្នាក់ដល់ទៅ ៨០នាទីនោះ មិនអាចបន្ថែមគ្រាប់បាល់បានទេ រហូតចប់ការប្រកួត។
៣ពិន្ទុបន្ថែមនេះ ធ្វើឲ្យកាំភ្លើងធំ មាន ៦៦ពិន្ទុ ក្នុង ៣៣ប្រកួត។ ៥ប្រកួតដែលនៅសល់ គឺត្រូវប៉ះ Crystal Palace, Wolves, Leicester, Brighton និង Burnley៕
សូមទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖