នេះហើយជារថភ្លើងដែលថៃ ឱ្យមកកម្ពុជា
- 2019-04-19 09:31:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយជារថភ្លើងដែលថៃ ឱ្យមកកម្ពុជា
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រថភ្លើង១គ្រឿង ដែលរដ្ឋាភិបាលថៃ ប្រគល់មកឱ្យកម្ពុជា ត្រូវបានបញ្ជូនមកស្ថានីយប៉ោយប៉ែតហើយ កាលពីព្រឹកទី១៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីសាកល្បង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស។
ការសាកល្បងនេះ ធ្វើឡើងនៅមុនពេលដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ជិះរថភ្លើងពីស្ថានីយបានខ្លងលឹករបស់ថៃ មកកាន់ស្ថានីយប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។
សូមជម្រាបថា រថភ្លើងមួយនេះមានចំនួន៤ទូ និងអាចផ្ទុកអ្នកដំណើរបានប្រមាណ ៣២០នាក់៕
រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ចុចអានបន្ថែម៖
-ថៃ នឹងផ្តល់រថភ្លើង១គ្រឿង ឱ្យកម្ពុជា ក្រោយចុះកិច្ចព្រមព្រៀងនៅថ្ងៃ ២២មេសាខាងមុខ
-ស្ពាន និងស្ថានីយរថភ្លើង នៅព្រំដែនកម្ពុជា-ថៃ នឹងត្រូវបើកឱ្យប្រើប្រាស់នៅថ្ងៃ២២មេសា