មួយ​បទ​នេះ ប្រជុំ​ដោយ​តារា​ល្បី​​លើ​ពិភពលោក​ជិត ៣០ នាក់

  • 2019-04-21 02:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​វីដេអូ​ចម្រៀង​ថ្មី​មួយ​មាន​ចំណង​ជើង​ថា​ "Earth” កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ស្ដាប់​​លើ​បណ្ដាញ​ YouTube ដោយ​សារ​តែ​មាន​បង្កប់​អត្ថន័យ​ពិសេស​ទាក់ទង​នឹង​ភព​ផែនដី ហើយ​ពិសេស​លើស​នេះ​គឺ​មាន​ការ​ចូល​រួម​ច្រៀង​ពី​សំណាក់​តារា​ល្បីៗ​​ជា​ច្រើន​ផង​ដែរ។

តារា​ល្បី​ៗ​ដែល​បាន​បង្ហើប​សំនៀង​ក្នុង​បទ​ "Earth” នេះ​មាន​ដូច​ជា​ Justin Bieber, Ariana Grande, Halsey, Zac Brown, Brendon Urie, Hailee Steinfeld, Wiz Khalifa, Snoop Dogg, Kevin Hart, Adam Levine, Shawn Mendes, Charlie Puth, SIA, Miley Cyrus, Lil Jon, Rita Ora, Miguel, Katy Perry, Lil Yachty, Ed Sheeran, Meghan Trainor, Joel Embiid, Tory Lanez, John Legend, Backstreet Boys, Bad Bunny, Psy និង​ Kris Wu អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ EXO ទៀត​ផង។

ខាង​ក្រោម​នេះ​ជា​វីដេអូ​ចម្រៀង​ Earth ៖

វីដេអូ​ខាង​ក្រោម​នេះ​​មាន​បង្ហាញ​មុខ​​តារា​ចម្រៀង​តាម​ឃ្លា​នីមួយៗ ៖​

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;