ទស្សនកិច្ច​របស់​លោកស្រី ស៊ូជី ​នៅ​ភ្នំពេញ​ព្រឹក​នេះ មាន​អ្នក​មកគាំទ្រ​ និង​អ្នក​ជិះម៉ូតូ​តាម​ក្បួន​គណៈ​ប្រតិភូ​លោកស្រី

  • 2019-04-30 04:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វេលា​ម៉ោង ៨:២០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ នៅមុខ​វិមាន​ឯករាជ្យ ផ្លូវ​សុរាម្រិត​កែង​នរោត្តម សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ មាន​ជនជាតិ​មីយ៉ាន់ម៉ា ចំនួន ០៤​នាក់(ប្រុស ១​នាក់) មាន​កន្សែង​បង់ករូប​សញ្ញា​ទង់ជាតិ​មីយ៉ាន់ម៉ា និង​កន្សែង​សរសេរ​ជាភាសាអង់គ្លេស MYANMAR មិនស្គាល់​អត្តសញ្ញាណ បាន​មកគាំទ្រ ខណៈដែល​​លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា អញ្ជើញ​ដាក់កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ នៅវិមាន​ឯករាជ្យ។

ក្រោយ​កម្មវិធី​គោរពវិញ្ញាណក្ខន្ធ​នេះ ពួកគេ​រំសាយ​ទៅវិញ ដោយ​ពុំមាន​បាតុភាព​អ្វីឡើយ។

រូបថត៖ ក្រសួងព័ត៌មាន

នៅព្រឹកនេះ​ផងដែរ មាន​យុវជន​ពីរនាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដោយ​​ជិះម៉ូតូ​តាមក្បួន​គណៈប្រតិភូ​លោកស្រី អ៊ុង សានស៊ូជី នៅ​ជិត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចំណុច​ផ្លូវ​នរោត្តម កែង១៧២ សង្កាត់​ផ្សារថ្មី៣ ខណ្ឌ​ដូនពេញ។ យុវជន ២នាក់​នេះ ជិះម៉ូតូ​ចេញពី​ម៉ាត​នៅផ្លូវ​លេខ១៩ បត់ឆ្វេង​មកផ្លូវលេខ​១៨៤ ដល់ផ្លូវ​នរោត្តម​បត់ស្ដាំ ស្របពេល​ក្បួន​ប្រតិភូ​មីយ៉ាន់ម៉ា​មកដល់។

ជនសង្ស័យ​ទាំង២នាក់​មាន​ឈ្មោះ៖

១. ឈ្មោះ ចាន់ បូណា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ​មិនពិតប្រាកដ។

២. ឈ្មោះ លី គឹមសាន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។

វត្ថុតាងចាប់​យកមាន៖

-ម៉ូតូម៉ាក Yamaha Mio ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1F-9934។

-ជា​លទ្ធផល​នៃការ​ធ្វើតេស្ត​រក​សារធាតុញៀន:(វិជ្ជមាន) មាន​សារធាតុ​ញៀន​ទាំងពីរ​នាក់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;