លោក ថាក់ ស៊ីន ជាអ្នកមានជាងគេនៅថៃ លេខ ១៩
- 2019-05-09 06:55:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ថាក់ ស៊ីន ជាអ្នកមានជាងគេនៅថៃ លេខ ១៩
ចន្លោះមិនឃើញ
ទស្សនាវដ្ដី Forbes បានបញ្ចេញបញ្ជីថ្មីប្រចាំឆ្នាំ ២០១៩ ដែលនិយាយអំពីអ្នកមានជាងទាំង ៥០ រូប ក្នុងប្រទេសថៃ។ ក្នុងបញ្ជីនេះសង្កេតឃើញមានវត្តមានអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ឈរនៅតំណែងលេខ ១៩ ជាមួយទ្រព្យសម្បត្តិ ១,៩ ពាន់លានដុល្លារ ដែលមានប្រភពពីការបណ្ដាក់ទុន។
ប្រភពខាងលើបាននិយាយថា បញ្ជីអ្នកមានជាងគេនៅថៃទាំង ៥០ រូប បានមានសន្ទុះថយចុះនៅឆ្នាំ ២០១៩ នេះ ដោយពាក់កណ្ដាលនៃបុគ្គលទាំង ៥០ នេះ បានថយចុះទ្រព្យសម្បត្តិបើធៀបនឹងឆ្នាំមុន រួមទាំងអ្នកលំដាប់កំពូលទាំង ៤ ផងដែរ។
តំណែងលេខមួយនៅតែបានទៅលើគ្រួសារ Chearavanont ដែលមានទ្រព្យសម្បត្តិ ២៩,៥ ពាន់លានដុល្លារ (ឆ្នាំមុនមាន ៣០ ពាន់លានដុល្លារ)។ តំណែងនេះតាមពីក្រោយដោយគ្រួសារ Chirathivat ដែលមានទ្រព្យសម្បត្តិ ២១ ពាន់លានដុល្លារ (ឆ្នាំមុន ២១,២ ពាន់លានដុល្លារ)។ លេខបីគឺម្ចាស់ក្រុមហ៊ុនភេសជ្ជៈគោជល់លោក Chalerm Yoovidhya ជាមួយទ្រព្យសម្បត្តិ ១៩,៩ ពាន់លានដុល្លារ (ឆ្នាំមុន ២១ ពាន់លានដុល្លារ)។
ក្នុងបញ្ជីនេះក៏មានអ្នកកើនទ្រព្យមួយចំនួនដែរ ដូចជាលោក Sarath Ratanavadi ម្ចាស់ក្រុមហ៊ុនផលិតថាមពល Gulf Energy Development ដែលកើនទ្រព្យពី ១,៨ ពាន់លានដុល្លារ ឡើងដល់ ៥,២ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ នេះ៕