ក្រុមហ៊ុន Emirates ចំណាយ​ដល់ ៨ ពាន់លានដុល្លារលើថ្លៃប្រេងយន្តហោះ​ កាលឆ្នាំទៅ

  • 2019-05-10 09:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates បាន​ធ្លាក់​ចុះ​ដល់​ចំណុច​ទាប​បំផុត​ ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លង​មក​នេះ ស្រប​ពេល​ដែល​តម្លៃ​ប្រេង​មាន​ការ​កើន​ឡើង​​ខ្លាំង។

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ឌុយបៃ​នេះ បាន​ចំណាយ​ ៨,៤ ពាន់​លាន​ដុល្លារ​លើ​ថ្លៃ​ប្រេង​ឥន្ធនៈ អំឡុង​​រយៈពេល​ការ​រក​ស៊ី​​មួយ​ឆ្នាំ​របស់​ខ្លួន ដែល​បិទ​បញ្ចប់​ត្រឹម​ខែ​មីនា ឆ្នាំ ២០១៩។ ការ​ចំណាយ​នេះ​មាន​ការ​កើន​ឡើង ២៥% បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​ក៏​ជា​ចំណាយ​ច្រើន​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​ដែរ។

​ការ​ចំណាយ​លើ​ប្រេង​ឥន្ធនៈ​របស់​ Emirates គឺ​ស្មើ​នឹង​ ៣២% នៃ​ការ​ចំណាយ​សរុប។ ​​ក្រឡេក​មើល​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​វិញ​បាន​ធ្លាក់​ចុះ​ដលើ ៦៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន ពោល​​ឆ្នាំ​ចុង​ក្រោយ​នេះ​រក​ប្រាក់​ចំណេញ​បាន​ ២៣៧ លាន​ដុល្លារ។

គួរ​ដឹង​ថា​តម្លៃ​ប្រេង​ឥន្ធនៈ​យន្តហោះ​បាន​កើន​ឡើង​ជា​មធ្យម ២២% ក្នុង​អំឡុង​ពេល​​ការ​រក​ស៊ី​មួយ​ឆ្នាំ​របស់​ Emirates បន្ទាប់​ពី​បាន​កើន​ឡើង​ ១៥% កាល​ពី​ឆ្នាំ​មុន​រួច​មក។ អ្នក​ដំណើរ​របស់​​ក្រុមហ៊ុន​នេះ​នៅ​មាន​ចំនួន​ថេរ​ដដែល​ ដោយ​មាន​ចំនួន ៥៨,៦ លាន​នាក់៕

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;