សម្តេចហ៊ុន សែន នឹងចូលរួមមង្គលការកញ្ញា ឱក សុគន្ធកញ្ញា
- 2019-05-13 13:18:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចហ៊ុន សែន នឹងចូលរួមមង្គលការកញ្ញា ឱក សុគន្ធកញ្ញា
ចន្លោះមិនឃើញ
កញ្ញា ឱក សុគន្ធកញ្ញា តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មរស្មិហង្សមាស នឹងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នឹងអញ្ជើញចូលរួមពិធីមង្គលការនេះផងដែរ។
មង្គលការរបស់តារាចម្រៀងវ័យ ៣២ឆ្នាំរូបនេះ នឹងធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។
អនាគតស្វាមីរបស់កញ្ញា គឺលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស។ លោកសុខលី ត្រូវជាប្អូនថៅកែហង្សមាស លោកឧកញ៉ា អ៊ឹង ឆៃងួន៕