កម្ពុជា-នេប៉ាល់ ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន២

  • 2019-05-14 02:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីជំនួប​ពិភាក្សា​ទ្វេភាគី​រួចហើយ​នោះ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា និង​លោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃ​ប្រទេស​នេប៉ាល់ កាលពី​រសៀលថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ​២០១៩ បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២ រួមមាន៖

១. ក្របខណ្ឌ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម និង វិនិយោគ ចុះហត្ថលេខា​ដោយ​លោក ហេដា បាហាដូល អាល់ឌីការី រដ្ឋលេខា​ទទួលបន្ទុក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង ការ​ផ្គត់ផ្គង់ និងលោក ប៉ាន សូរស័ក្ក រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម។

២. អនុស្សរណៈ​នៃការ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​សភាពាណិជ្ជកម្ម​នេប៉ាល់ និង​សភា​ពាណិជ្ជកម្ម​កម្ពុជា ចុះហត្ថលេខា​ដោយ​លោក រ៉ាឆីស កាហ្ស៊ី ស្រ្តាលតា ប្រធាន​សភាពាណិជ្ជកម្ម​នេប៉ាល់ និង​ឧកញ៉ា លឹម ហេង អនុប្រធាន​នៃសភាពាណិជ្ជកម្ម​កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;