សម្តេច ហ៊ុន សែន ណែនាំ​ឱ្យអ្នកមាន​ដី​ដាំ​ដំណាំ​ខ្លួនឯង កុំឱ្យ​ពិបាក​ដើរ​រកទិញ​ពីគេ

  • 2019-05-16 02:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ណែនាំ​ឱ្យមាន​អ្នកមាន​ដីតូច និង​ដីធំ ដាំ​បន្លែ ឬដំណាំ​ដែលត្រូវការ​ជាប្រចាំ​សម្រាប់​ក្រុមគ្រួសារ​ខ្លួន ជាជាង​ដើររក​ទិញ​ពីគេ។

សម្តេច​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៩​យ៉ាង​ដូច្នេះ​ថា៖ «ពាក្យចាស់​ពោល​ថា (រពឹសដៃ​ផ្ទៃឆ្អែត) ដែលចង់​សំដៅ​ឱ្យ​ខំ​ធ្វើការ ខំ​ដាំដុះ។ មានដី​គួរឆ្លៀត​ដាំមុខ​ដំណាំ​ដើម្បី​ទទួល​ផល​សម្រាប់​ក្រុមគ្រួសារ​យើង។​ ដីតូចដាំ​ជី បន្លែ ស្លឹកគ្រៃ។ល។​ ដីធំគួរ​ជ្រើស​មុខ​ដំណាំ​ដែល​យើង​ត្រូវការ​ជា​ប្រចាំ​យក​មកដាំ​ដើម្បី​កុំឱ្យ​ពិបាក​ដើររក​ទិញ​គេ នូវផល​ដំណាំ​ដែលយើង​អាចដាំ​បាន»។

សម្តេច​បន្តថា៖ «ថ្ងៃនេះ​ខ្ញុំ​និងភរិយា​បង្ហាញ​នូវការ​ប្រមូលផល​ដើម​រដូវ​នូវមុខដំណាំ​ចំនួន​បីមុខ​ក្នុង​ចំណោម​ដំណាំ​រាប់សិបមុខ​ដែលភរិយា​ខ្ញុំ​ដាំ​ជុំវិញ​ផ្ទះខ្ញុំ»៕

រូបថត៖ ហ្វេសប៊ុក​សម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;