មហាយក្ស​ចិន មិន​មែនជា​ប្រទេស​ធំជាង​​គេ តែមាន​ព្រំប្រទល់​​ជាប់ប្រទេស​ច្រើនជាងគេក្នុងលោក

  • 2019-05-16 08:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន ជា​ប្រទេស​ដែល​មាន​ព្រំដែន​គោក ជាប់​ប្រទេស​ច្រើនជាងគេ ពោលគឺ​ចំនួន ១៤ប្រទេស ខណៈ​រុស្ស៊ី ដែល​ជា​ប្រទេស​ធំជាង​គេ​ក្នុងលោក ស្ថិត​នៅ​លំដាប់​ទី២ ដោយ​មានព្រំ​ប្រទល់​ជាប់​ប្រទេស​ចំនួន ១៣។

ចិន មាន​ផ្ទៃ​ដី​គោក​សរុប​ទំហំ ៩ ៣២៦ ៤១០ គីឡូម៉ែត្រ​ការ៉េ។ ប្រទេស​ដែល​មាន​ប្រជាជន​ជាង ១,៤ ពាន់​លាន​នាក់ (ឆ្នាំ២០១៧) ​នេះ មាន​ព្រំដែន​គោក​ជាប់​ប្រទេស​ចំនួន​​១៤ ប្រវែង ២២០០០គីឡូម៉ែត្រ។ ប្រទេស​ទាំង ១៤ នោះ រួម​មានដូចខាងក្រោម៖

១. ម៉ុងហ្គោលី មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ៤៦៧៧ ​គីឡូម៉ែត្រ

ច្រកព្រំដែន ចិន-ម៉ុងហ្គោលី
**២. រុស្ស៊ី មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ​៤៣០០ ​គីឡូម៉ែត្រ**
ច្រកព្រំដែន ចិន-រុស្ស៊ី

៣. ឥណ្ឌា មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ​៤០៥៧ ​គីឡូម៉ែត្រ

ច្រកព្រំដែន ចិន-ឥណ្ឌា

៤. មីយ៉ាន់ម៉ា មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ២១៨៥ ​គីឡូម៉ែត្រ​

ច្រកព្រំដែន ចិន-មីយ៉ាន់ម៉ា

៥. កាហ្សាក់ស្ថាន មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ១៧០០ ​គីឡូម៉ែត្រ

ច្រកព្រំដែន ចិន-កាហ្សាក់ស្ថាន

៦. កូរ៉េខាងជើង មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ១៤១៦ គីឡូម៉ែត្រ

ព្រំដែន ចិន-កូរ៉េខាងជើង

៧. នេប៉ាល់ មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ១៤១៥ គីឡូម៉ែត្រ

ច្រកព្រំដែន ចិន-នេប៉ាល់

៨. វៀតណាម មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ១៣០០គីឡូម៉ែត្រ

ច្រកព្រំដែន ចិន-វៀតណាម

៩. គីរហ្គីស្ថាន មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ១១០០ គីឡូម៉ែត្រ

ច្រកព្រំដែន ចិន-គីរហ្គីស្ថាន

១០. ប៉ាគីស្ថាន មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ៥២៣ ​គីឡូម៉ែត្រ

ច្រកព្រំដែន ចិន-ប៉ាគីស្ថាន

១១. ឡាវ មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ៥០៥ គីឡូម៉ែត្រ

ច្រកព្រំដែន ចិន-ឡាវ

១២. ប៊ូតង់ មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ៤៧០ គីឡូម៉ែត្រ

ផែនទីព្រំដែន ចិន-ព្រះរាជាណាចក្រ​ប៉ូតង់

១៣. តាហ្ស៊ីគីស្ថាន មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ៤​១៤ គីឡូម៉ែត្រ

ព្រំដែន ចិន-តាហ្ស៊ីគីស្ថា

១៤. អាហ្វហ្គានីស្ថាន មាន​ព្រំដែន​គោក​ជាប់ចិន​ ប្រវែង ២១០​គីឡូម៉ែត្រ៕

ផែនទីព្រំដែន ចិន-អាហ្វហ្គានីស្ថាន

ប្រែសម្រួល៖ ម៉េងស៊ាង

អត្ថបទថ្មី
;