​កីឡាករ​បាល់​ទាត់​ទាំង ១០ ​រូប​​ដែល​មាន​ជាង​គេ​បំផុត

  • 2019-05-17 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុង​ពិភព​បាល់​ទាត់​មាន​កីឡាករ​ល្បីៗ​ជា​​ច្រើន​រូប​ ដែល​ទទួល​បាន​ទឹក​ប្រាក់​ថ្លៃ​ពលកម្ម​យ៉ាង​ច្រើន​ក៏​ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​​ចំណូល​កីឡាករ​ទាំង ១០ រូប​ខាង​ក្រោម​នេះ​គឺ​ខ្ពស់​ខ្លាំង​មែន​ទែន ​បើ​គិត​ទាំង​ទឹក​ប្រាក់​ថ្លៃ​ពលកម្ម​ បូក​រួម​ជាមួយ​នឹង​តម្លៃ​នៃ​ការ​ឧបត្ថម្ភ​នៃ​ម៉ាក​យីហោ​ផ្សេងៗ​ជាច្រើន​ និង​ជំនួញ​ផ្ទាល់​ខ្លួន​របស់​កីឡាករ​នោះ​ផង ​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អត្តពលិក​ដែល​មាន​ទ្រព្យ​ច្រើន​មហាសាល។

១០) ​Alexis Sanchez (Manchester United)

-ប្រាក់​អាទិត្យ៖ ៤៦២ ០០០ ដុល្លារ

-ប្រាក់​ចំណូល​សរុប៖ ៥០ លាន​ដុល្លារ

-សញ្ជាតិ៖ ​ឆឺលី

៩) Paul Pogba (Manchester United)

-ប្រាក់​អាទិត្យ៖ ៣៨៣ ០០០ ដុល្លារ

-ប្រាក់​ចំណូល​សរុប៖ ៨៥ លាន​ដុល្លារ

-សញ្ជាតិ៖ ​បារាំង​

៨) Eden Hazard (Chelsea)

-ប្រាក់​អាទិត្យ៖ ២៦៤ ០០០ ដុល្លារ

-ប្រាក់​ចំណូល​សរុប៖ ១០០ លាន​ដុល្លារ

-សញ្ជាតិ៖ ​បែលហ្សិក

៧) Wayne Rooney (DC United)

-ប្រាក់​អាទិត្យ៖ ៥២ ០០០ ដុល្លារ

-ប្រាក់​ចំណូល​សរុប៖ ១០០ លាន​ដុល្លារ

-សញ្ជាតិ៖ ​អង់គ្លេស(បច្ចុប្បន្ន​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​)

៦) Gareth Bale (Real Madrid)

-ប្រាក់​អាទិត្យ៖ ៤៥៧ ០០០ ដុល្លារ

-ប្រាក់​ចំណូល​សរុប៖ ១១០ លាន​ដុល្លារ

-សញ្ជាតិ៖ ​វែល

៥) Neymar Jr (PSG)

-ប្រាក់​អាទិត្យ៖ ៧៧៥ ០០០ ដុល្លារ

-ប្រាក់​ចំណូល​សរុប៖ ១៨៥ លាន​ដុល្លារ

-សញ្ជាតិ៖ ​ប្រេស៊ីល

៤) Zlatan Ibrahimovic (LA Galaxy)

-ប្រាក់​អាទិត្យ៖ ២៦ ០០០ ដុល្លារ

-ប្រាក់​ចំណូល​សរុប៖ ១៩០ លាន​ដុល្លារ

-សញ្ជាតិ៖ ​ស៊ុយអែត

៣) Lionel Messi (FC Barcelona)

-ប្រាក់​អាទិត្យ៖ ៦៤៥ ០០០ ដុល្លារ

-ប្រាក់​ចំណូល​សរុប៖ ៤០០ លាន​ដុល្លារ

-សញ្ជាតិ៖ ​អាហ្សង់​ទីន

២) ​Cristiano Ronaldo (Juventus)

-ប្រាក់​អាទិត្យ៖ ៧១០ ០០០ ដុល្លារ

-ប្រាក់​ចំណូល​សរុប៖ ៤៥០ លាន​ដុល្លារ

-សញ្ជាតិ៖ ​ព័រទុយហ្គាល់

១) Faiq Bolkiah (Leicester City)

-ប្រាក់​អាទិត្យ៖ ១ ០០០ ដុល្លារ

-ប្រាក់​ចំណូល​សរុប៖ ២០ ប៊ីលាន​ដុល្លារ(ពាន់​ពាន់​លាន​ដុល្លារ)

-សញ្ជាតិ៖ ​ព្រុយនេ។

កីឡាករ​ Faiq Bolkiah វ័យ​ក្មេង​រូប​នេះ​ជា​កូន​របស់​លោក Jefri Bolkiah និង​ត្រូវ​ជា​ក្មួយ​ស្ដេច​ប្រេង​កាត​នៅ​ប្រទេស​ព្រុយ​នេ​គឺ ស្តេច​ស៊ុលតង់។ ដូច​នេះ​ចំណូល​របស់​គេ​ទាំង​អស់​ ជា​ចំណែក​ធំ​បាន​មក​ពី​សែ​រាជវង្ស​ព្រុយនេ៕

អត្ថបទទាក់ទង៖

ប្រភព៖ cashify ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;