បិតា Huawei ៖ "អាមេរិក​កំពុង​មើល​ស្រាល​​សមត្ថភាព​យើង”

  • 2019-05-21 06:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ Huawei ក្នុង​បញ្ជី​ខ្មៅ ដោយ​ហាម​ឃាត់​មិន​ឲ្យ​ទិញ​សេវាកម្ម ឬ ផលិតផល​ពី​ក្រុមហ៊ុន​អាមេរិក ក្រុមហ៊ុន​​ Google និង​ក្រុមហ៊ុន​ដទៃ​ទៀត​បាន​រួម​សហការ​លើ​បញ្ជា​នេះ និង​កាត់​ផ្ដាច់​ចំណង​ជា​មួយ Huawei។

ពេល​នេះ​​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​របស់​ខ្លួន ដោយ​ទុក​ពេល​ឲ្យ Huawei ចំនួន ៩០ ថ្ងៃ (ដល់​ថ្ងៃ​ទី ១៩ សីហា) ដើម្បី​​​ថែទាំ​លើ​ Network របស់​ខ្លួន និង​ផ្ដល់​ការ​អាប់ដេត Software ដល់​ស្មាតហ្វូន Huawei កំពុង​មាន​បច្ចុប្បន្ន​នេះ។

នៅ​ថ្ងៃ​នេះ​ដែរ​លោក Ren Zhengfei ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Huawei បាន​និយាយ​ថា​ការ​ទុក​ពេល​ ៩០ ថ្ងៃ​ ​មិន​ខុស​គ្នា​ពី​ការ​កាត់​ផ្ដាច់​ភ្លាមៗ​ប៉ុន្មាន​នោះ​ទេ​​សម្រាប់​ Huawei ដោយ​សារ​តែ​ក្រុមហ៊ុន​បាន​ត្រៀម​ផែនការ​រួច​ស្រេច​ទៅ​ហើយ។ ​

​សារព័ត៌មាន​ Reuters បាន​ស្រង់​សម្ដី​របស់​លោក​ Ren Zhengfei ដូច​នេះ​ថា ៖ "ទង្វើ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ គឺ​បាន​មើល​ស្រាល​លើ​សមត្ថភាព​របស់​ពួក​យើង (Huawei)”។

គួរ​ដឹង​ថា​ស្ថាបនិក​វ័យ ៧៤ ឆ្នាំ​រូប​នេះ ជា​បុគ្គល​ល្បី​ម្នាក់​ដែល​ស្ទើរ​តែ​មិន​ដែល​ផ្ដល់​បទ​សម្ភាសន៍​ទាល់​តែ​សោះ ប៉ុន្តែ​លោក​បាន​បង្ហាញ​មុខ​ជា​រឿយ​ៗ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​សារ​ការ​កើត​មាន​បញ្ហា​រវាង​ក្រុមហ៊ុន​ និង​សហរដ្ឋអាមេរិក៕

ចុចអាន៖

ប្រភព៖ The Verge | pocketnow ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;