រដ្ឋមន្រ្ដី​ព័ត៌មាន ព្រមានបង្ហោះ​រូបថត​មន្រ្ដី ដែល​មាន​តែឈ្មោះ​បើក​ប្រាក់​ខែ

  • 2019-05-21 07:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខៀវ កាញារីទ្ធ បាន​ស្នើ​ឲ្យ​គ្រប់​អគ្គ​នាយកដ្ឋាន​ទាំងអស់​របស់​​ក្រសួង​ព័ត៌មាន បញ្ជូនឈ្មោះ និងរូបថតមន្រ្ដី​ដែល​មាន​តែ​ឈ្មោះ តែ​បើក​ប្រាក់ខែ ដើម្បី​ឲ្យ​លោក​បង្ហោះ​រូប​មន្រ្ដី​ទាំងនោះ។

លោករដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន​ បាន​បញ្ជាក់ថា ការ​ធ្វើ​បែបនេះ ដើម្បី​រួមចំណែក​អភិបាល​កិច្ច​ល្អរបស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី​ក្រសួង​ព័ត៌មាន​
លោក​ ខៀវ កាញារីទ្ធ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​ នា​រសៀល​ថ្ងៃ​ទី២១ ខែឧសភា​នេះថា៖ ***"ក្រោយ​ពី​មាន​ការ​រអ៊ូរទាំ​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន​ ក្រសួង​ព័ត៌មាន​សុំឲ្យ​​គ្រប់អគ្គនាយក​ដ្ឋាន​ បញ្ជូន​ឈ្មោះ​ និង​រូប​ថត​ មន្ត្រី​ណា​ខ្លះ​ ដែល​មាន​តែ​ឈ្មោះ​ តែ​បេីក​ប្រាក់​ខែ​ ដើម្បី​រួម​ចំណែក​អភិបាល​កិច្ច​ល្អ​ របស់​រាជរដ្ឋាភិបាល​ ដេីម្បី​ខ្ញុំ​បង្ហោះ​រូប​អ្នក​ដែល​សុី​លេី​កម្លាំង​មន្ត្រី​ក្រសួង"***​។

សូមបញ្ជាក់ថា ក្រសួង​ព័ត៌មាន មាន​អគ្គ​នាយកដ្ឋាន​ចំនួន ៥ គឺ អគ្គនាយកដ្ឋាន​ទូរទស្សន៍ជាតិកម្ពុជា អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា អគ្គ​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ អគ្គ​នាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ និង​អគ្គ​នាយកដ្ឋាន​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា៕

ចុចអាន៖ លោក ខៀវ កាញារីទ្ធ ប្រាប់ពី​វិធីមួយ​ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;