ករណី​លិច​ស្រឡាង​មួយ​គ្រឿង​នៅ​ក្រចេះ បណ្តាល​ឱ្យ​រថយន្ត និង​ម៉ូតូ៣គ្រឿង​ធ្លាក់ទឹក

  • 2019-05-23 03:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​សេចក្តីរាយការណ៍​បាន​ឱ្យដឹងថា មាន​ករណី​លិច​ស្រឡាងមួយ កើតឡើង​នៅ​ចំណុច​កំពង់ចម្លង​កំពង់គរ ស្ថិតក្នុង​ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៩នេះ។

លោក ឆុង តូរ៉ាន់ អធិការស្រុកឆ្លូង​បានឲ្យដឹង​ថា ករណីខាងលើនេះ​បណ្ដាលមក​​ពី​រថយន្ដម៉ាក HiNo ចំនួន​២គ្រឿង ដែលមានម្ចាស់​ឈ្មោះ សេង គីម ចាំង ដឹកដី​ពេញឡានឆ្លង​ពី​ពង្រ ទៅកោះ​តាស៊ុយ បានរអិល​កង់មក​ខាងឆ្វេង​ទាំងពី​បណ្ដាល​ឲ្យ​ផ្អៀងតែម្ដង ហើយរថយន្ដ​ទាំងពីរ​គ្រឿង និង​ម៉ូតូមួយ​គ្រឿង​ត្រូវធ្លាក់ចូល​ក្នុង​ទន្លេ។

ក្នុងហេតុការណ៍​ក្រឡាប់​សាឡាង​នេះ មិនបណ្ដាល​ឲ្យមាន​មនុស្ស​ស្លាប់ ឫរងរបួសនោះទេ​ គ្រាន់តែ​ធ្លាក់​រថយន្​ដពីរគ្រឿង និងម៉ូតូ​មួយគ្រឿងចូលក្នុង​ទន្លេ។ រថយន្ត​ត្រូវបាន​ស្ទូចឡើង​មកវិញ ហើយម្ចាស់​រថយន្ត​ក៏​បាន​សម្របសម្រួលគ្នា​រួចអស់​ហើយ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;