​ចំនួន​​រថយន្ត​ទំនើប​ដែលខ្សែ​ប្រយុទ្ធ​មុខ​ស្រស់ Son Heung Min​ ទិញ​ដាក់​ក្នុង​ឃ្លាំង​

  • 2019-05-30 04:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាករ​ខ្សែ​ប្រយុទ្ធSon Heung Min​ ​កំពុង​លេង​ឲ្យ​ក្លឹប ​Tottenham Hotspur ត្រូវ​បាន​គេ​ដឹង​ថា ជា​មនុស្ស​ម្នាក់​ដែល​មិន​សូវ​លេង​ខ្លួន​ណាស់​ណា​ទេ ក៏​ប៉ុន្តែ​រូប​គេ​ហាក់​ចូល​ចិត្ត​លេង​ម៉ូដ​រថយន្ត​ទំនើប ​ប្រភេទ ​Supercars ។ ​មក​ទល់​ឆ្នាំ​នេះ​គេ​សង្កេត​ឃើញ​ថា ​​រថយន្ត​របស់​កីឡាករ​កូរ៉េ​ខាង​ត្បូង​មាន​រថយន្ត​ទំនើប​ដល់​ទៅ ​៥ ​គ្រឿង​ហើយ​ក្នុង​ឃ្លាំង។

​១) ​រថយន្ត Ferrari LaFerrari

​រថយន្ត​ស្ព័រ​នេះ​ថ្លៃ​ជាង​គេ​ក្នុង​ចំណោម​រថយន្ត​ទាំង​អស់​របស់ Son។ ​Ferrari LaFerrari ​ម៉ាស៊ីន ៦,២៦ លីត្រ​នេះ​មាន​ល្បឿន​អតិបរមា ៣៥០ គ.ម/ម៉ ​និង​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ប្រើ​ពេល​តែ ៣ វិនាទី​ប៉ុណ្ណោះ​។ ​តម្លៃ ១,៨ ប៊ីលាន​ដុល្លារ។ ​រឿង​ដែល​គេ​ចាប់​អារម្មណ៍​នោះ​គឺ Son ស្រលាញ់​ពណ៌​ក្រហម ​តែ​រើស​យក​ពណ៌​ខ្មៅ​វិញ ​ដោយ​សារ​តែ​ពណ៌​ក្រហម​នោះ​មាន​កីឡាករ​ម្នាក់​របស់​ក្លឹប Arsenal ​បាន​យក​បាន​មុន។

​២)​ ​រថយន្ត ​Bentley Continental GT

​រថយន្ត​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​រថយន្ត​សំណព្វ​ចិត្ត​របស់ Son ពេល​មក​ហ្វឹក​ហាត់​យឺត​ម៉ោង​។ ​Son ចាយ​លុយ​ទិញ​រថយន្ត​នេះ​ប្រមាណ​ជា​ ២ ០២០៤៨ ដុល្លារ​អាមេរិក(១៦ សែន​ផោន)។ រថយន្ត​នេះ​បំពាក់​ម៉ាស៊ីន Twin-turbo Charged ៦ លីត្រ ​និង​ម៉ាស៊ីន W12 ដែល​អាច​ឲ្យ​អ្នក​បើក​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ប្រើ​ពេល​តែ ៤,៣ វិនាទី​។

៣) ​រថយន្ត Rang Rover Evoque

​រថយន្ត​អង់គ្លេស​ដ៏​ល្បី​ល្បាញ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​ប្រចាំ ​ពេល​កីឡាករ​ភ្នែក​តូច​រូប​នោះ ​បើក​ទៅ​កន្លែង​ហ្វឹកហាត់​រាល់​ដង។ តម្លៃ​ប្រមាណ​ជា ៣ ៩១៥០ ដុល្លារ​អាមេរិក(៣១ សែន​ផោន)​។

​៤) រថយន្ត Audi R8 Coupe

​ជា​ញឹក​ញាប់​ពេល​ទៅ​ដើរ​លេង​ខាង​ក្រៅ​ជាមួយ​មិត្ត​ស្រី​របស់ Son គេ​តែង​ប្រទះ​ឃើញ​ជិះ​រថយន្ត​ម៉ាក Audi R8។ តម្លៃ​ប្រមាណ​ជា ១ ៤២១៤ ដុល្លារ​អាមេរិក(១១ សែន​ផោន)។ ​រថយន្ត​ម៉ាស៊ីន V10 ៥,២ លីត្រ អាច​ជាន់​ពី ០ ទៅ ១០០ គ.ម/ម៉ ​ប្រើ​ពេល​ ៣,២ វិនាទី​។​

៥) ​រថយន្ត Maserati Levante SUV

​រថយន្ត​លក្ខណៈ​គ្រួសារ​នេះ ត្រូវ​បាន​គេ​ដឹង​ថា Son ទិញ​តាំង​ពី​ឆ្នាំ ២០១៧ ឯ​ណោះ​តែ​ទើប​តែ​បង្ហាញ​ឲ្យ​ដឹង។ តម្លៃ​ប្រមាណ​ជា ៧ ៥៧៧៣ ដុល្លារ​អាមេរិក(៦ ម៉ឺន​ផោន​)។

អត្ថបទទាក់ទង៖

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

;