អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​ពីការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ​ ចាប់ពី​ដើម​ខែ​​នេះ

  • 2019-06-03 04:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​ជូន​ដំណឹង​​ទៅម្ចាស់​យានយន្ត​គ្រប់ប្រភេទ​ថា ការ​ប្រមូល​ពន្ធ​លើ​មធ្យោយបាយ​ដឹកជញ្ជូន​និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៩ ត្រូវដាក់​អនុវត្ត​ចាប់ពីថ្ងៃទី១ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​តទៅ។ នេះបើតាម​សេច​ក្តីជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩។

សម្រាប់​ការ​បង់ពន្ធ​ក្នុងឆ្នាំ​២០១៩​នេះ ម្ចាស់​យានយន្ត​គ្រប់ប្រភេទ​ត្រូវដាក់​លិខិត​ប្រកាស និង​បង់ពន្ធនៅ​សាខាពន្ធដារ​ខេត្ត-ខណ្ឌ ឬនៅ​ធនាគារ​កាណាឌីយ៉ា ឬនៅ​ធនាគារ​អេស៊ីលីដា ឬនៅ​ធនាគារ​វឌ្ឍនៈ ឬនៅ​ធនាគារ​កម្ពុជា​សាធារណៈ ឬនៅ​ធនាគារ​អេអិនហ្សិត រ៉ូយ៉ាល់ ឬ​នៅតាម​ធនាគារ​ដែល​បាន​ចុះ​អនុស្សារណៈ​នៃការ​យោគយល់គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ក្នុង​សេចក្តី​ជូនដំណឹង​នេះ​បញ្ជាក់​ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០២០តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ ការ​ប្រកាស​បង់ពន្ធ និង​ផាក​ពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយណា ដែលមិនទាន់​បាន​ប្រកាស​បង់ពន្ធក្នុងឆ្នាំ​កន្លងមក តាមច្បាប់​ស្តីពីរ​សារពើពន្ធជាធរមាន។

យោងតាម​សេចក្តី​ណែនាំ​ស្តីពី​ការអនុវត្ត​ប្រមូលពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និងយាន​ជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ ចុះកាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ ឱ្យដឹង​ថា ពន្ធ​នេះ​ត្រូវ​បាន​លើកលែង​ចំពោះ៖

-រថយន្ត​គិលានសង្គ្រោះ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ

-យានយន្ត​ដែលជា​កម្មសិទ្ធិ​របស់​អង្គភាព​កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាល​ជាតិ​ដែល​បម្រើការងារ​សម្រាប់​កិច្ចការការពារ​ជាតិ ជាមធ្យោបាយ​ប្រើប្រាស់​ដឹកជញ្ជូន​សម្ភារទ័ព ឬដឹកជញ្ជូន​កងទ័ព​ដូចជា​សម្រាប់​កិច្ចការ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម។

-យានយន្ត​ដែល​ជាកម្មសិទ្ធិ​របស់​ស្ថានទូត ឬស្ថានកុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;