ចិត្ត​សឿង​ណាស់! Justin Bieber បបួល​ Tom Cruise ​វ៉ៃ​​ដាក់​ទ្រុង

  • 2019-06-11 03:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ម្សិលមិញ​នេះ​តារា​ចម្រៀង​​វ័យ​ ២៥ ឆ្នាំ Justin Bieber បាន​បង្ហោះ​សារ​លើ​គណនី​ Twitter របស់​ខ្លួន ដោយ​ចង់​បបួល​តារា​សម្ដែង​ជើង​ចាស់​ Tom Cruise វ៉ៃ​ដាក់​ទ្រុង និង​បាន​បោះ​សម្ដី​យ៉ាង​ឡូយ​ទៀត​ផង។

តារា​ចម្រៀង​សញ្ជាតិ​កាណាដា​​បាន​សរសេរ​ដូច​នេះ​ថា ៖ "ខ្ញុំ​ចង់​បបួល​ Tom Cruise វ៉ៃ​គ្នា​ក្នុង​ទ្រុង។ Tom ប្រសិន​បើ​អ្នក​មិន​ព្រម​វ៉ៃ​គ្នា​ទេ មាន​ន័យ​ថា​អ្នក​ខ្លាច ហើយ​អ្នក​នឹង​មិន​អាច​បំភ្លេច​វា​បាន​ឡើយ​ក្នុង​ជីវិត"។

​​ការ​បបួល​របស់​ Justin បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​មួយ​លើ​ Twitter ហើយ​មាន​កីឡាករ​ MMA ជា​ច្រើន​បាន​ចូល​រួម​បញ្ចេញ​មតិ​ ក្នុង​នោះ​ក៏​មាន​ Conor McGregor និង Bobby Nash ផង​ដែរ។ Bobby និយាយ​ថា ៖ "Justin ពិត​ជា​​​ចិត្ត​សឿង​ណាស់ ហ៊ាន​បបួល​តារា​វ័យ ៥៦ ឆ្នាំ”។

គួរ​ដឹង​ថា​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ Tom Cruise នៅ​ឡើយ​ទេ។ ចំណែក​ឯ​ Justin មិន​បាន​ប្រាប់​ថា​ហេតុអ្វី​បាន​ជា​សុខៗ​បបួល​ Tom វ៉ៃ​គ្នា​បែប​នេះ​ឡើយ៕

ចុចអាន ៖ មិត្ត​ប្រុស​ទី ១២ របស់ Taylor Swift លេង​ខ្លួន​កាន់​តែ​ប្លែក​ហើយ

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;