លោក ហ៊ុន ម៉ានី ត្រូវប៉ូលិសចរាចរណ៍ផាកពិន័យ
- 2019-06-12 08:27:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហ៊ុន ម៉ានី ត្រូវប៉ូលិសចរាចរណ៍ផាកពិន័យ
ចន្លោះមិនឃើញ
លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប៉ូលិសចរាចរណ៍ផាកពិន័យ តាមដងផ្លូវមួយកន្លែង នារាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមិថុនានេះ។ នេះបើតាមការឲ្យដឹងរបស់អ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ នៅលើគណនីហ្វេសប៊ុករបស់លោក។
លោក ហ៊ុន ម៉ានី បានសរសេរថា៖ "មួយសូន្យ! ខុសឲ្យដឹងថាខុស និងទទួលកំហុស! អរគុណបងៗប៉ូលីស ដែលបានធ្វើការណែនាំបន្ថែម!"
លោក ហ៊ុន ម៉ានី មិនបានបញ្ជាក់ថាលោកល្មើសច្បាប់ចរារណ៍ ករណីអ្វីនោះទេ ប៉ុន្តែតាមរយៈបង្កាន់ដៃបង់ប្រាក់ ដែលលោកបានបង្ហោះ គឺលោកត្រូវបានប៉ូលិសផាកពិន័យជាទឹកប្រាក់ ៥ម៉ឺនរៀល លើករណីល្មើសនឹងមាត្រា ៨ នៃអនុក្រឹត្យលេខ ៨៥ អនក្រ.បក ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ និងមាត្រា ៧ នៃអនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១០។
សូមបញ្ជាក់ថា មាត្រា ៨ នៃអនុក្រឹត្យលេខ ៨៥ អនក្រ.បក ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ បានចែងដូចខាងក្រោម៖