មេទ័ព​ជើងគោក​កម្ពុជា-សិង្ហបុរី ជួបគ្នា​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នៃ​កងទ័ព​ទាំងពីរ

  • 2019-06-12 10:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនួប​រវាង​លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា​ និង​លោក​ឧត្តម​សេនីយ៍​ទោ ហ្គូ ស៊ីហ៊ូ (Goh Si Hou) មេបញ្ជាការ​កងទ័ព​ជើង​គោក​សិង្ហបុរី បាន​ធ្វើឡើង​នាថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​សាធារណរដ្ឋ​សិង្ហបុរី​ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៃ​កងទ័ព​ប្រទេស​ទាំងពីរ។

លោក​ឧត្តមសេនីយ៍​ទោ ហ្គូ ស៊ីហ៊ូ បាន​លើកឡើង​ថា លោកពិត​ជាមាន​សេចក្តី​រីករាយ​ដែលបាន​ទទួល​ស្វាគមន៍ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង​គណៈ​ប្រតិភូ​កងទ័ព​ជើងគោក​កម្ពុជា។ នេះជា​ការបង្ហាញ​ឱ្យឃើញ​ពី​ទំនាក់ទំនង​ល្អ​រវាង​កងទ័ព ប្រជាជន និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ។

ឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ ចាត់ទុក​ជំនួប​នេះ ជា​ជំហាន​បន្ត​យ៉ាង​សំខាន់​ក្នុងការ​កសាង និង​ពង្រឹង​គុណភាព និង​សមត្ថភាព​ដល់​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធានា​ឲ្យបាន​កិច្ច​ការពារ​សន្តិភាព ស្ថិរភាព និងភាព​សម្បូររុងរឿង ជាពិសេស​ការពង្រឹង​ពង្រីក​ការរឹតចំណង​សាមគ្គីភាព និង​មិត្តភាព រវាង​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ប្រទេស​ទាំងពីរ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមាន​ប្រសាសន៍​ថា ក្នុងនាម​ជាប្រទេស​ ជា​សមាជិក​អាស៊ាន​តែមួយ ភាគី​ទាំងពីរ ត្រូវ​បន្ត​ពង្រឹង និង​ការ​ពង្រីក​ទំនាក់​ទំនង និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ លើការ​រក្សា​សន្តិភាព ស្ថិរភាព ទាំង​កម្រិត​ទ្វេភាគី និង​តំបន់។ មេបញ្ជាការ កងទ័ព​ជើងគោក បានថ្លែង​អំណរគុណ កងទ័ព​សិង្ហបុរី​ដែលបាន​ជួយ​កងទ័ព​កម្ពុជា​កន្លងមក៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;