អាហ្សង់ទីន ចាញ់កូឡុំប៊ី ក្នុង​ប្រកួតដំបូង​នៅ Copa America

  • 2019-06-16 00:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​អាហ្សង់ទីន បាន​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូឡុំប៊ី០-២ ក្នុង​ប្រកួតដំបូង​ពូល B នៃ Copa America 2019 នៅ​ទឹកដី​ប្រេស៊ីល នាព្រឹក​ព្រលឹម​ថ្ងៃទី១៦ ខែមិថុនានេះ។

២គ្រាប់​របស់​កូឡុំប៊ី កើត​ឡើង​នៅនាទី ៧១ និង ៨៦ នៃ​តង់ទី២ ដោយ​កីឡាករ Roger Martinez និង Duvan Zapata។

Roger Martinez អបអរ​ក្រោយស៊ុតបញ្ចូលទី
នៅក្នុងការប្រកួតនេះ Lionel Messi ប្រធាន​ក្រុម​អាហ្សង់ទីន បាន​លេង​ ៩០នាទីពេញ ប៉ុន្តែ​មិនអាច​បំប៉ោង​សំណាញ់ទី​កូឡុំប៊ីបាននោះទេ។ ដៃគូខ្សែប្រយុទ្ធ​របស់​កីឡាករ​ Barcelona រូបនេះ គឺ Sergio Aguero និង Angel Di Maria។

ចំណែក​១គូទៀត​ដែល​ប្រកួត​កាលពី​ម៉ោង ២រំលងអាធ្រាត្រ គឺវេណេហ្ស៊ុយអេឡា ស្មើ ប៉េរូ ០-០ ក្នុងពូល A។

សូមទស្សនា​វីដេអូហាយឡាយ អាហ្សង់ទីន ០-២ កូឡុំប៊ី ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;