​មក​ស្គាល់​គ្រាប់​ពេជ្រ​កូរ៉េ​ខាងត្បូង​ ​ទើប​ឈ្នះ​បាល់​មាស U20-World Cup

  • 2019-06-19 07:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Lee Kang-In ​ជា​កីឡាករ​​សញ្ជាតិ​កូរ៉េខាងត្បូង​ទើប​តែ​មាន​វ័យ​ត្រឹម​ ១៨ ឆ្នាំ​ ប៉ុន្តែ​កីឡាករ​រូប​នេះ​មាន​ទេពកោសល្យ​ខ្ពស់​ខាង​បាល់ទៀត ​ត្រូវ​បាន​ក្លឹប​នៅ​លីគ​កំពូល​អេស្ប៉ាញ​ Valencia ​បាន​ចុះ​កិច្ច​សន្យា​ទិញ​យក​​លេង​ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ។

ពេល Lee Kang- In លេងឲ្យក្លឹប Valencia
​ទោះ​ជា​មិន​ទាន់​ជោគ​ជ័យ​នៅ​ក្លឹប​ប្រជៀវ​ខ្មៅ​ក៏ដោយ ​តែ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​​លើក​ពាន Copa del rey ​មួយ​រួច​ហើយ​ជាមួយ​ក្រុម​ Valencia ​យក​ឈ្នះ FC Barcelona ដោយ​លទ្ធផល ១-២។

Lee ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ភ្ញាក់​ផ្អើល​នៅ​ជម្រើស​ជាតិ​ដោយ​ជួយ​ឲ្យ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ U20-World Cup ​ជាលើកដំបូង។ ប្រទេស​កូរ៉េខាងត្បូង ​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៤ ក្នុង​ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំ​ ១៩៨៣។

ពេល Lee Kang- In លេងឲ្យ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​

​តែ​គួរ​ឲ្យ​ស្ដាយ ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ត្រឹម​រង​ជើងឯក ​ដោយ​​ចាញ់​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន ​ក្នុង​លទ្ធផល​ ​៣-១ ​ដែល​ប្រកួត​នៅ​ទឹក​ដី​ប៉ូឡូញ​​កាល​ពី​ពេល​ថ្មីៗ​នេះ​។

​​Lee ​ទើប​នឹង​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​ក្រុម​ធំ​លើក​ដំបូង​កាល​ពី​ខែ​មិនា​ឆ្នាំ ២០១៩ ​។ ​Lee និង​រក​បាន​គ្រាប់​បាល់​បាន ២ គ្រាប់​នៅ​ពេល​ប៉ះ​សេណេហ្គាល់​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​​ព្រម​​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន ៤ ​ដង និង​រក​បាន​គ្រាប់​បាល់​សរុប ៦ គ្រាប់​ក្នុង​​ពាន​រង្វាន់ U20-World Cup។

ក្លាយ​ជា​កីឡាករ​អាស៊ី​ទី ២ ​ដែល​បាន​ឈ្នះបាល់មាស

​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ​ បានឈ្នះ​បាល់​មាស World Cup (ជា​ពាន​​អ្នក​លេង​ល្អ​បំផុត​ក្នុង​ព្រឹត្តិការណ៍​ U20-World Cup 2019។ ជាង​នេះ​ទៀត Lee ក្លាយ​ជា​កីឡាករ​អាស៊ី​ទី ២ ​ដែល​បាន​ឈ្នះ​។ ដោយ​កីឡាករ​សញ្ជាតិ​អារ៉ាប់​រួម​ Ismail Matar ​ជា​កីឡាករ​អាស៊ី​ដំបូង​ធ្លាប់​ឈ្នះ​កាល​ពី​ឆ្នាំ ២០១៣​។

​សូម​បញ្ជាក់​ដែរ​ថា ​បច្ចុប្បន្ន​ Lee Kang-In ​កំពុង​ត្រូវ​បាន​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​ចាប់អារម្មណ៍​ចង់​បាន​ដូចជា Real Madrid, Manchester City និង​ Ajax ​​ជាដើម។ ក្រោយ​បន្ត​កុង​ត្រា​ថ្មី​នៅ​ក្លឹប​ប្រជៀវ​ខ្មៅ​ ​ចំពោះ​តម្លៃ​ខ្លួន​ផ្ដាច់​កុងត្រា​​កីឡាករ​រូប​នេះ​​ឡើង​ដល់ ១០០ លាន​ដុល្លារ​ឯណោះ៕​

ពេលបន្តកុងត្រាថ្មី

អត្ថបទទាក់ទង៖

ប្រភព៖ FIFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;