អ៊ីរ៉ាក់ មិន​ឱ្យអាមេរិក​ប្រើទឹកដីខ្លួន ដើម្បី​វាយប្រហារ​អ៊ីរ៉ង់​ឡើយ

  • 2019-06-26 09:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Barham Salih ប្រធានាធិបតី​អ៊ីរ៉ាក់ បាន​ថ្លែងប្រាប់ CNN នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៩​ថា អ៊ីរ៉ាក់​មិន​អនុញ្ញាត​ឱ្យ​អាមេរិក ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​ខ្លួន (នៅ​អ៊ីរ៉ាក់) ដើម្បី​បើក​ការ​វាយប្រហារ​ទៅលើ​ប្រទេស​ជិតខាង​ដូចជា​អ៊ីរ៉ង់​ឡើយ។

រូបថត៖ Reuters
ជាមួយគ្នា​នេះ លោក​ក៏បាន​ដាស់តឿន​អាមេរិក ឱ្យ​នឹកឃើញ​ពីការ​ឈ្លានពាន​ដ៏ជូរចត់​របស់​អាមេរិក​ចូលក្នុង​ប្រទេស​អ៊ីរ៉ាក់​ថា សង្គ្រាម​ងាយ​នឹង​ចាប់ផ្តើម​ឡើង ប៉ុន្តែ​នឹងផ្តល់​ផលវិបាក​យ៉ាង​ធំធេង ហើយ​ពិបាក​នឹង​បញ្ចប់។

សូម​រំលឹក​ថា កាលពីខែ​កុម្ភៈ​កន្លងទៅ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា ទាហាន​អាមេរិក​ប្រមាណ ៥ពាន់​នាក់ នឹងនៅតែ​បន្តស្ថិតក្នុង​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ឃ្លាំមើល​ប្រទេស​អ៊ីរ៉ង់។

កាលពី​សប្តាហ៍​មុន អាមេរិក បាន​ព្រមាន​សងសឹក​វិញ​ក្រោយ​ពេល​ដែល​អ៊ីរ៉ង់ បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូនរបស់ខ្លួន​នៅ​ច្រក​សមុទ្រ Hormuz។ លោកត្រាំ ​ហៅការ​បាញ់​ទម្លាក់នេះ​ថា «អ៊ីរ៉ង់ បាន​ប្រព្រឹត្ត​កំហុសឆ្គង​ដ៏ធំមួយ»៕

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;