លោក ត្រាំ៖ ជាង ៦៥ឆ្នាំ គ្មាន​កងទ័ព​អាកាស​បរទេស​ណាមួយ សម្លាប់​ទាហាន​អាមេរិក​ម្នាក់​ឡើយ

  • 2019-07-05 07:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អះអាង​ថា ជាង ៦៥ឆ្នាំមកនេះ គ្មាន​កងទ័ព​អាកាស​របស់​សត្រូវ​ណាមួយ ដែល​បាន​សម្លាប់​ទាហាន​អាមេរិកម្នាក់ឡើយ ពីព្រោះ​មេឃ​គឺជា​កម្មសិទ្ធិ​របស់​អាមេរិក។ លោកថ្លែង​ដូច្នេះក្នុង​ពិធី​បុណ្យ​ឯករាជ្យ​របស់​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីងតោន កាលពី​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ​២០១៩។

រូបថត៖ AP
លោក​បន្ត​ថា៖ «**បច្ចុប្បន្ន​នេះ ជាតិ​របស់​យើង គឺ​កាន់តែ​ខ្លាំង​ជាង​ពេលមុន​ទៅទៀត។ យើងជា​ប្រជាជន​តែមួយ ដេញចាប់​ក្តីស្រមៃ និង​មាន​ជោគ​វាសនា​រួមគ្នា**»។

ក្នុងការ​ថ្លែង​សុន្ទរកថា​ជិត ១ម៉ោង​នោះ លោក ដូណាល់ ត្រាំ ក៏​បាន​អួតអាង​ពី​យន្តហោះ​ចម្បាំង​ប្រភេទ​ថ្មី F-22 Raptor និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-2ផង​ដែរ។

រូបថត៖ Wamu

មុនឡើង​ថ្លែង​ក្នុង​ពិធី​នេះ លោក​ប្រធានាធិបតី​បាន​បង្ហោះ​លើទ្វីតធើ​របស់​លោក​ថា «ប្រជាជន​កំពុង​មកពីឆ្ងាយ​ដើម្បី​ចូលរួម​ជាមួយ​យើង​នៅ​ថ្ងៃនេះ (៤កក្កដា) ដែល​បង្ហាញ​ថា​នេះ​ជាការ​ប្រារព្ធ​ពិធីដ៏​ធំបំផុត​ក្នុងប្រវត្តិសាស្រ្ត​នៃប្រទេស​របស់យើង»៕

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;