Messi បាន​កាត​ក្រហម ក្នុង​ការប្រកួត​ដណ្ដើម​លេខ៣ Copa រវាងអាហ្សង់ទីន និងស៊ីលី

  • 2019-07-07 00:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi បាន​ទទួល​កាត​ក្រហម​ជា​លើក​ទី២ ក្នុងអាជីព ក្រោយ​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ​ស៊ីលី Gary Medel ក្នុងតង់ទី១ នៃការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ៣ Copa America 2019 រវាង​អាហ្សង់ទីន និងស៊ីលី ព្រឹកថ្ងៃអាទិត្យនេះ។

Messi និង Medel បាន​ទទួល​កាត​ក្រហម​ភ្លាមៗ​ពី​អាជ្ញាកណ្ដាល ក្រោយ​ពើង​ទ្រូង​ពិត​គ្នា នៅ​នាទី ៣៧។ Messi មិន​ធ្លាប់​បាន​កាត​ក្រហម​នោះទេ​នៅ Barcelona ប៉ុន្តែ​ធ្លាប់​បាន​ម្ដង​ ពេល​លេង​ឲ្យ​ជម្រើសជាតិ កាលពី១៤ឆ្នាំមុន។

ជាលទ្ធផល​ក្នុងការប្រកួតនោះ គឺ អាហ្សង់ទីន ឈ្នះស៊ីលី ២-១ ទទួលបានចំណាត់ថ្នាក់លេខ៣។ ២គ្រាប់​របស់​អាហ្សង់ទីន រកបានដោយ Sergio Aguero (នាទី ១២) និង Paulo Dybala (នាទី ២២)។ ចំណែក​១គ្រាប់​សងវិញរបស់ស៊ីលី រកបាន​ដោយ​ការ​ស៊ុត​ប៉េណាល់ទី របស់​ Arturo Vidal ក្នុង​នាទី ៥៩។

ចង់ដឹងថា Messi និង Medel ប៉ះទង្គិចគ្នាយ៉ាងណា ហើយការ​ស៊ុត​បញ្ចូលទី​បែបណានោះ សូមទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;