​អាហ្សង់ទីន​ ​ជាប់លេខ​ ៣ ​​បានប្រាក់​រង្វាន់ប៉ុន្មាន?

  • 2019-07-07 01:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមជម្រើសជាតិអាហ្សង់ទីន បានជាប់ចំណាត់ថ្នាក់លេខ ៣ ក្រោយយកឈ្នះក្រុមជម្រើសជាតិឈីលី ដោយលទ្ធផល ២-១ ទើបនឹងបញ្ចប់ទៅកាលពីព្រឹកមិញនេះទាំងចម្រូងចម្រាស។

ពាន Copa America ឆ្នាំ ២០១៦
​ព្រឹត្តិការណ៍​ធំ​ប្រចាំ​តំបន់​អាមេរិក​ខាង​ត្បូង Copa America ២០១៩ នេះចំណាយសរុបគឺ ២១,៥​ លាន​ដុល្លារសម្រាប់ក្រុមនីមួយៗដែលជាប់​​ចំណាត់​ថ្នាក់​ទាំង​អស់​និង​ក្រុម​ដែល​បាន​ចូលរួម។

យ៉ាងណាមិញ ចំពោះប្រាក់រង្វាន់សម្រាប់ក្រុមដែលក្លាយជាជើ់ងឯកនឹង​ទទួល​បាន​​ពាន​ ១ និង​ប្រាក់​រង្វាន់​ ៦,៥​ លាន​ដុល្លារ។ បន្ថែមពីលើនេះទៀត ក្រុមជយលាភី​នឹង​បាន​ប្រាក់​រង្វាន់​ផ្សេង​ៗ​ ​ពី​ក្រុមហ៊ុន​​ដែល​បាន​ឧបត្ថម្ភ​ក្នុង​កម្មវិធី។

ក្រុមជម្រើសជាតិអាហ្សង់ទីន បានជាប់ចំណាត់ថ្នាក់លេខ ៣

ដោយឡែក ក្រុម​រង​ជើង​ឯកទទួលបាន​ប្រាក់​រង្វាន់ ៣,​៥ លាន​ដុល្លារ ឯ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ ទទួលបាន ​៣​ លាន​ដុល្លារ។ ឯ​ក្រុម​ចំណាត់​ថ្នាក់​លេង​ ៤​ បាន​ ២,៥​ លាន​ដុល្លារ។

រំឮកផងដែរថា ពាន​ធំ​ប្រចាំ​តំបន់​អាមេរិក​ខាង​ត្បូងនេះ កាលពីឆ្នាំ ២០១៥ ប្រាក់រង្វាន់សរុបតែ ១០ លានដុល្លារប៉ុណ្ណោះសម្រាប់ក្រុម​ដែលជាប់​​ចំណាត់​ថ្នាក់​ទាំង​អស់​និង​ក្រុម​ដែល​បាន​ចូលរួម។ ប៉ុន្តែតាំងពីឆ្នាំ ២០១៦ ប្រាក់រង្វាន់កើនឡើង ២ ដងពោលគឺ (២១,៥ លានដុល្លារ) ខណៈដែលឈឺលី ក្លាយជាជើងឯកលើកទី ២ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ទទួលបានពាន ១ និងទឹកប្រាក់ ៦,៥​ លាន​ដុល្លារ(ដូចបច្ចុប្បន្ន)។

អត្ថបទទាក់ទង៖

ប្រភព៖ The Score ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;