កិច្ចព្រមព្រៀងរវាង វៀតណាម-EU កំពុងគំរាមដល់ពាណិជ្ជកម្ម និងវិនិយោគរបស់ថៃ
- 2019-07-08 02:53:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កិច្ចព្រមព្រៀងរវាង វៀតណាម-EU កំពុងគំរាមដល់ពាណិជ្ជកម្ម និងវិនិយោគរបស់ថៃ
ចន្លោះមិនឃើញ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចុះហត្ថលេខារវាងវៀតណាម និងសហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះ បាននឹងកំពុងគំរាមដល់ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសថៃ។ ប្រទេសថៃ គ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយជាមួយសហភាពអឺរ៉ុបឡើយ ដូច្នេះរាល់ទំនិញនាំចេញរបស់ថៃ គឺជាប្រធានបទក្នុងការយកពន្ធរបស់សហភាពអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ The Thaiger កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។
ចុចអានបន្ថែម៖ វៀតណាម រួចពន្ធស្ទើរតែ ១០០% ក្នុងការនាំទំនិញទៅអឺរ៉ុប ក្រោយចុះកិច្ចព្រមព្រៀងជាផ្លូវការ
សារព័ត៌មានដដែលនេះបន្តថា ផលិតផលរបស់ថៃដែលនាំចូលក្នុងសហភាពអឺរ៉ុប មានដូចជា រថយន្ត កុំព្យូទ័រ គ្រឿងអេឡិចត្រូនិច កំពុងស្ថិតក្រោមការគំរាមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាម និងសហភាពអឺរ៉ុប។ ការិយាល័យយុទ្ធសាស្រ្ត និងគោលនយោបាយពាណិជ្ជកម្មថៃ ជឿជាក់ថា ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបជាច្រើន នឹងទំនងជារើរោងចក្ររបស់ខ្លួនចេញពីប្រទេសថៃ ទៅវៀតណាម ដើម្បីបញ្ចៀសការបង់ពន្ធ។
ការិយាល័យនេះ បានផ្តល់អនុសាសន៍ថា ឧស្សាហកម្មរបស់ប្រទេសថៃ ត្រូវតែធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងល្បឿនផលិតកម្មនៃការផលិតរថយន្តជំនាន់ថ្មី៕