៣គូគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោម ១៥គូ នៅ ONE Championship ថ្ងៃសុក្រសប្ដាហ៍នេះ
- 2019-07-09 08:59:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣គូគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោម ១៥គូ នៅ ONE Championship ថ្ងៃសុក្រសប្ដាហ៍នេះ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ ONE: MASTERS OF DESTINY នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១២ ខែកក្កដាខាងមុខនេះ នឹងមានការប្រកួត ដល់ទៅ ១៥គូ ក្នុងនោះក៏មានគូប្រកួត World Grand Prix ឆ្ពោះទៅដណ្ដើមប្រាក់ ១លានដុល្លារផងដែរ។
[ខ្លីៗ] សូមលើកយកគូប្រកួត គួរឲ្យចាប់អារម្មណ៍ ចំនួន ៣គូ មកបង្ហាញដូចខាងក្រោម៖
គូឯក (main event) ប្រចាំព្រឹត្តិការណ៍ គឺជាការប្រកួត Kickboxing រវាងកីឡាករអ៊ីតាលី Giorgio Petrosyan និងកីឡាករថៃ Petchmorakot វគ្គ ៨នាក់ចុងក្រោយ នៃ Featherweight Kickboxing World Grand Prix ដែលមានទឹកប្រាក់ ១លានដុល្លារ។
តាមពិតទៅ កីឡាករទាំង២ បានជួបគ្នាម្ដងរួចមកហើយ កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ ដោយចៅក្រមបានដាក់ពិន្ទុឲ្យ Petchmorakot ឈ្នះមិនឯកច្ឆ័ន (២-១) ប៉ុន្តែក្រោយមក ពោលគឺថ្ងៃទី២៣ ខែឧសភា លោក Chatri Sityodtong ប្រធាន និងជានាយកប្រតិបត្តិ ONE Championship បានប្រកាសថា លទ្ធផលនៃការប្រកួតនោះ ត្រូវចាត់ទុកជាមោឃៈ និងឲ្យកីឡាករទាំង២ ប្រកួតគ្នាជាថ្មី។
អ្នកឈ្នះក្នុងការប្រកួតនេះ នឹងឡើងទៅវគ្គ ៤នាក់ចុងក្រោយ ទល់នឹងកីឡាករថៃ Jo Nattawut។
កីឡាការិនី Angela Lee របស់សិង្ហបុរី ដែលជាម្ចាស់ខ្សែក្រវាត់លើប្រភេទទម្ងន់ Atomweight (៥២,២គីឡូក្រាម) នឹងប្រកួតទល់នឹងកីឡាការិនីប្រេស៊ីល Michelle Nicolini លើប្រភេទទម្ងន់ Strawweight (៥៦,៧គីឡូក្រាម)។ ការប្រកួតនេះ អាចជាដំណើរឆ្ពោះទៅកាន់ការកាន់កាប់ខ្សែក្រវាត់ ២ប្រភេទទម្ងន់ផ្សេងគ្នា របស់ Angela Lee ព្រោះកន្លងមកនាងក៏ធ្លាប់ប្រកួតដណ្ដើមខ្សែក្រវាត់ ប្រភេទទម្ងន់ Strawweight ទល់នឹងម្ចាស់ខ្សែក្រវាត់ Xiong Jing Nan ផងដែរ ប៉ុន្តែមិនទទួលជ័យជម្នះនោះទេ។
ប្រសិនបើ Angela Lee អាចប្រកួតឈ្នះកីឡាការិនីប្រេស៊ីល ពេលនេះបាន នោះនាង ទំនងជាអាចមានឱកាសឡើងប្រកួតដណ្ដើមខ្សែក្រវាត់ពី Xiong Jing Nan ជាថ្មីម្ដងទៀត។ សូមបញ្ជាក់ផងដែរថា Angela Lee ធ្លាប់ប្រកួត MMA ១០ដង ឈ្នះ៩ដង និងចាញ់តែម្ដងប៉ុណ្ណោះ (នៅ ONE ទាំង១០ដង) ចំណែក Michelle ធ្លាប់ប្រកួត MMA ៧ដង ឈ្នះ ៥ដង ចាញ់ ២ដង ក្នុងនោះ មាន ៤ដងនៅ ONE (ឈ្នះ ៣ ចាញ់១)។
ប្រិយមិត្តប្រហែលជាស្គាល់ Abro ដោយសារតែកីឡាករសញ្ជាតិទីម័រ-ឥណ្ឌូណេស៊ី រូបនេះ ធ្លាប់ប្រកួតចាញ់កីឡាករ ចាន់ រតនា កាលពីចុងឆ្នាំ២០១៨។ កីឡាកររូបនេះ ធ្លាប់ប្រកួត ៨ដង ចាញ់តែម្ដងប៉ុណ្ណោះ គឺចាញ់ ចាន់ រតនា នៅ ONE Championship។ ចាប់តាំងពីនោះមក Abro មិនទាន់បានប្រកួតទៀតនោះទេ ពោលគឺនេះជាការវិលមកកាន់សង្វៀនជាថ្មី។
ចំណែក Gurdarshan ជាកីឡាករឥណ្ឌា ដែលធ្លាប់ប្រកួតដល់ទៅ ១៦ដង និងចាញ់តែ ២ដងប៉ុណ្ណោះ។ Gurdarshan ធ្លាប់ប្រកួតនៅ ONE បានម្ដងដូច Abro ដែរ ដោយឈ្នះកីឡាករ Toni Tauru កាលពីខែមីនា ឆ្នាំ២០១៩។
គូប្រកួតទាំងអស់ មានដូចខាងក្រោម៖