កីឡាករភ្នំពេញក្រោនមួយរូប ស៊ុត១១គ្រាប់ ក្នុង ២ប្រកួត សង្ឃឹមឈ្នះស្បែកជើងមាស Hun Sen Cup 2019
- 2019-07-12 02:44:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករភ្នំពេញក្រោនមួយរូប ស៊ុត១១គ្រាប់ ក្នុង ២ប្រកួត សង្ឃឹមឈ្នះស្បែកជើងមាស Hun Sen Cup 2019
ចន្លោះមិនឃើញ
ពានរង្វាន់សម្ដេចហ៊ុន សែន ឬ Hun Sen Cup 2019 បានរកឃើញ ៦ក្រុម ដែលត្រូវឈានទៅវគ្គ ៦ក្រុមចុងក្រោយហើយ ពោលគឺនៅសល់តែ ២ក្រុមទៀត ដែលនឹងរកឃើញ នាពាក់កណ្ដាលសប្ដាហ៍ក្រោយ។
ក្រោយប្រកួត ២ជើង នៅវគ្គ ១៦ក្រុមចុងក្រោយ គេសង្កេតឃើញកីឡាករមួយរូបរបស់ភ្នំពេញក្រោន គឺ វ៉ា សុខថន កំពុងមានសង្ឃឹមខ្ពស់ជាងគេ ថានឹងអាចឈ្នះពានស្បែកជើងមាស (ស៊ុតបញ្ចូលទីច្រើនជាងគេ) ក្រោយរកបានដល់ទៅ ១១គ្រាប់ ក្នុងការប្រកួត២ជើង ទល់នឹងក្រុមខេត្តកំពង់ចាម។
កីឡាករដែលស៊ុតចូលច្រើនបំផុតលំដាប់ទី២ គឺ ចាន់ វឌ្ឍនាកា របស់បឹងកេត ដែលរកបាន ៤គ្រាប់ ក្នុងការប្រកួត ២ជើងទល់នឹងក្រុមខេត្តសៀមរាប ចំណែកម៉ៅ ពិសិដ្ឋ របស់ភ្នំពេញក្រោន រកបាន ៣គ្រាប់។
គួររំលឹកផងដែរថា កាលពីឆ្នាំមុន ម្ចាស់ស្បែកជើងមាស Hun Sen Cup គឺបានទៅកីឡាករនួន បូរី របស់ក្លឹបនគរបាលជាតិ ដែលរកបាន ៧គ្រាប់៕