លេខ ៧ ថ្មីរបស់ Atletico ជាប់កំណត់ត្រាមួយដែលកីឡាករផ្សេងៗអាចច្រណែន

  • 2019-07-12 04:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


João Félix ​បាន​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ដែល​ផ្ទេរ​មក​ក្នុង​តម្លៃ​ថ្លៃ​លំដាប់​ទី ៤ ​​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប ​Atletico Madrid។ ​ខ្សែប្រយុទ្ធ​ព័រទុយហ្គាល់​វ័យ ១៩ឆ្នាំ ក៏​ជា​​កីឡាករ​ថ្លៃ​ជាង​គេលំដាប់ទី៤ ក្នុង​លោក​​នា​សម័យ​បាល់​ទាត់​សម័យ​ទំនើប​នេះ​ផង​ដែរ បន្ទាប់ពី Neymar, Kylian Mbappe និង Philippe Coutinho។ ​Felix ​នឹង​ពាក់​អាវ​លេខ ៧ ជំនួស​ខ្សែប្រយុទ្ធ Antoine Griezmann ​ដែល​នឹង​ផ្លាស់​ទៅ ក្រុម Barcelona។

​ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ផ្ទេរ​មក​ក្លឹប​ថ្មី​ក្នុង​តម្លៃ​បំបែកកំណត់ត្រា​៖

១៥) ​Virgil Van Dijk តម្លៃ ៨៨ លានដុល្លារផ្ទេរពី Southampton ទៅ Liverpool

១៤) Kepa Arrizabalaga តម្លៃ ៩០ លានដុល្លារផ្ទេរពី Athletic bilbao ទៅ Chelsea

១៣) Luis Suarez តម្លៃ ៩២ លានដុល្លារផ្ទេរពី Liverpool ទៅ Barcelona

១២) Romelu Lukaku តម្លៃ ៩៥,៥ លានដុល្លារផ្ទេរពី Everton ទៅ Manchester United

១១) Neymar Jr តម្លៃ ៩៩ លានដុល្លារផ្ទេរពី Santos FC ទៅ Barcelona

១០) Gonzalo Higuaín តម្លៃ ១០១ លានដុល្លារផ្ទេរពី Napoli ទៅ Juventus

៩) Cristiano Ronaldo តម្លៃ ១០៦ លានដុល្លារផ្ទេរពី Manchester United ទៅ Real Madrid

៨) Cristiano Ronaldo តម្លៃ ១១២ លានដុល្លារផ្ទេរពី Real Madrid ទៅ Juventus

៧) Garath Bale តម្លៃ ១១៣ លានដុល្លារផ្ទេរពី Spurs ទៅ Real Madrid

៦) Paul Pogba តម្លៃ ១១៨ លានដុល្លារផ្ទេរពី Juventus ទៅ Manchester United

៥) Ousmane Dembélé តម្លៃ ១១៨ លានដុល្លារផ្ទេរពី Dortmund ទៅ Barcelona

៤) Philipe Coutinho តម្លៃ ១៣៥ លានដុល្លារផ្ទេរពី Liverpool ទៅ FC Barcelona

៣) João Félix តម្លៃ ១៤២ លាន​ដុល្លារផ្ទេរពី Benfica ​ទៅ Atletico Madrid

២) Kylian Mbappe តម្លៃ ២០៣ លានដុល្លារផ្ទេរពី AS Monaco ទៅ PSG

១) Neymar Jr តម្លៃ ២៥០ លានដុល្លារផ្ទេរពី Barcelona ទៅ PSG

​បញ្ជាក់​ដែរថា ​ ​João Félix ​ក៏​បាន​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ទី​ ៤ ដែល​មក​ចូល​រួម​ជាមួយ​ក្លឹប Atlectico Madrid (កីឡាករPauloFutre កីឡាករsimao កីឡាករ Tiago និងFélix)។ ​យុវជន​ដែល​ស៊ុត ២០គ្រាប់​និង Assist ១១ ដង​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​ Benfica ៤៣ ​ប្រកួតរូប​នេះ នឹង​ត្រូវ​ចាប់​ដៃគូ​នៅ​តំបន់​ប្រយុទ្ធ​ជាមួយ Alvaro Morata ឬក៏ Diego Costa៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;