សម្តេចថា ចង់រៀនច្រៀង តែសំឡេងមិនពិរោះ
- 2019-07-12 10:08:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចថា ចង់រៀនច្រៀង តែសំឡេងមិនពិរោះ
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចចង់រៀនច្រៀងដែរតែសំឡេងមិនពិរោះ ហើយសល់ម្យ៉ាងគត់គឺថតរូបបង្ហោះហ្វេសប៊ុកតែប៉ុណ្ណោះ។
សម្តេចបានបង្ហោះនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩យ៉ាងដូច្នេះថា៖
តើទៅណាទៀតខ្ញុំ? ពេលមុនបន្ទាប់ពី ធ្វើការរួចហើយមានកម្មវិធីហាត់ប្រាណ តាមរបៀបជាច្រើនដូចជារត់លើម៉ាស៊ីនជិះកង់ ដើរតាមធម្មជាតិលើស១មុឺនជំហ៊ាន។ ថ្ងៃសៅរ៍ អាទិត្យមានកម្មវិធីវាយ កូនគោលគួរឱ្យសប្បាយខ្លាំងណាស់។ ពេលនេះអ្វីៗត្រូវបញ្ចប់មួយរយៈតាមបញ្ជារបស់គ្រូពេទ្យ។គិតរៀនច្រៀងដែលពេទ្យមិនហាមតែសំឡេងយើងមិនពិរោះ សល់ម្យ៉ាងគត់គឺថតរូបបង្ហោះ Facebook ។ រឿងគួរឱ្យព្រួយគឺដូចចាស់ៗនិយាយថា (ឈឺជើងធាត់ឈឺមាត់ស្គម) ពិតមែនតែខ្ញុំឈឺស្មាតែក៏ដួចឈឺជើងដែរ ៥ថ្ងៃឡើង៣គីឡូ ដូចនេះការខិតខំហាត់ប្រាណ២ឆ្នាំកន្លងមកដើម្បីបន្ថយទម្ងន់ពិតជាឥតប្រយោជន៍ និងត្រូវត្រៀម បន្ធូរចង្កេះខោហើយខ្ញុំ៕