សត្វជ្រូកងាប់ដោយជំងឺប៉េស្តជិត ៣ពាន់ក្បាល នៅក្នុងខេត្តចំនួន៥
- 2019-07-15 01:34:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វជ្រូកងាប់ដោយជំងឺប៉េស្តជិត ៣ពាន់ក្បាល នៅក្នុងខេត្តចំនួន៥
ចន្លោះមិនឃើញ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ សត្វជ្រូកងាប់ដោយជំងឺប៉េស្តជ្រូកអាហ្វ្រិកមានចំនួនជិត ៣ពាន់ក្បាល នៅក្នុងខេត្តចំនួន៥ គឺខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តរតនគីរី ។ ក្នុងនោះ៖
១. ខេត្តត្បូងឃ្មុំ ៩៤ ក្បាល។
២. ខេត្តស្វាយរៀង ៩០ក្បាល។
៣. ខេត្តតាកែវ ៤៣ ក្បាល។
៤. ខេត្តកណ្តាល ៦៧១ក្បាល
៥. ខេត្តរតនគីរី ១៩៧៩ក្បាល (បច្ចុប្បនស្ងប់ស្ងាត់ជំងឺហើយ)។
សរុបសត្វជ្រូកងាប់ដោយជងឺ ២៨៧៧ក្បាល។
លោក វេង សាខុន បានបន្តថា ចំនួនសត្វជ្រូកដែលត្រូវបានបំផ្លាញចោលមានចំនួន ៧៩៨ក្បាល ក្នុងខេត្ត៤ គឺខេត្តរតនគីរី ចំនួន ៦០០ក្បាល, ខេត្តត្បូងឃ្មុំ ចំនួន៦៤ក្បាល , ខេត្តស្វាយរៀង ចំនួន ២៣ក្បាល និងខេត្តតាកែវ ចំនួន ១១១ក្បាល។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ចំនួនជ្រូកងាប់នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ចំនួន០២ក្បាល, ស្រុកអង្គរបូរី ខេត្តតាកែវ គ្មានងាប់ , ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង គ្មានងាប់ និងនៅស្រុកស្អាង ខេត្តកណ្តាល ងាប់៨៦ក្បាល៕