២៣ កក្កដា ១៩០៣៖ Ford លក់រថយន្តដំបូងបំផុតរបស់ខ្លួន
- 2019-07-23 05:57:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២៣ កក្កដា ១៩០៣៖ Ford លក់រថយន្តដំបូងបំផុតរបស់ខ្លួន
ចន្លោះមិនឃើញ
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩០៣ ក្រុមហ៊ុនអាមេរិក Ford Motor បានលក់រថយន្តទីមួយរបស់ខ្លួនដែលជាម៉ូឌែល A (Model A)។ ក្នុងនោះ លោក Ernest Pfennig ដែលជាពេទ្យធ្មេញ១រូប នៅរដ្ឋ Chicago គឺជាម្ចាស់ ពោលគឺជាអ្នកទិញរថយន្តនេះក្នុងតម្លៃ ៨៥០ដុល្លារ។
រថយន្ត Model A ចំនួន៣គ្រឿងរបស់ Ford ត្រូវបាននាំចូលទៅកាន់ប្រទេសអង់គ្លេសនៅឆ្នាំ១៩០៣ ហើយបើកក្រុមហ៊ុនតំណាងចែកចាយនៅក្រុង Southampton ក្នុងឆ្នាំ១៩១០។ រោងចក្រដំឡើងទី១របស់ Ford នៅអង់គ្លេស បានបើកជាផ្លូវការនៅក្រុង Manchester ក្នុងឆ្នាំ១៩១១ ដើម្បីផលិតរថយន្ត Model T៕
ប្រភព៖ វិបសាយ Family Tree