នគរបាល​រាជធានី ផាក​ពិន័យ​យានយន្ត​បាន​ជាង ១ម៉ឺន​គ្រឿង​ក្នុងខែ​នេះ

  • 2019-07-25 02:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​របាយការណ៍​បូក​សរុប​សភាព​ការណ៍ ប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ប្រចាំខែ​កក្កដា និង​ទិសដៅ​ការងារ​ប្រចាំខែ​សីហា ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែលបាន​ផ្សព្វផ្សាយ​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា៖

រូបថត៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-ធ្វើការផាកពិន័យយានយន្តចំនួន ១០ ៥១៥ គ្រឿង (រថយន្ត ២១០ គ្រឿង, ម៉ូតូ ១០ ៣០៥ គ្រឿង) រួមមាន៖ អត់ពាក់មួកសុវត្ថិភាពចំនួន ៧៩២៤ គ្រឿង ក្នុងនោះ
  • យានយន្តមិនគោរពស្លាកសញ្ញាចំនួន ៨៨៥ គ្រឿង, យានយន្តបើកបញ្ច្រាសទិស ចំនួន ៨៤៦ គ្រឿង

  • គ្មានកញ្ចក់មើលក្រោយចំនួន ៦១១ គ្រឿង

  • រថយន្តធុនធ្ងន់បើកបរខុសម៉ោងកំណត់ ៨១គ្រឿង

  • គ្មានស្លាកលេខចំនួន ៦៩ គ្រឿង

  • គ្មានមួក និងកញ្ចក់ ៤១គ្រឿង

  • មិនពាក់ខ្សែក្រវ៉ាត់ ចំនួន ២៦ គ្រឿង,

  • ម៉ូតូកែច្នៃចំនួន ១៨ គ្រឿង,

  • រថយន្តដឹកសំពីងសំពោង ០៩ គ្រឿង

  • រថយន្តខុសលក្ខណៈបច្ចេកទេស ចំនួន ០៣គ្រឿង

  • និងរថយន្តគ្មានលិខិតអាជីវកម្ម ០២គ្រឿង។

-ធ្វើការ​ត្រួតពិនិត្យ អ្នកបើកបរ​ក្រោមឥទ្ធិពលជាតិស្រវឹង និងអាវុធគ្រឿងផ្ទះ​ចំនួន ១៨២ លើក ជា​លទ្ធផលយានយន្ត ឆ្លងកាត់​ចំនួន ៩៣៥៧គ្រឿង ( រថយន្ត ៣១៧៥គ្រឿង, ម៉ូតូ ៦១៨២ គ្រឿង) និងអាវុធ​ឆ្លងកាត់ចំនួន០១ដើម មានលិខិត​ស្នាមត្រឹមត្រូវ។ ក្នុងនោះ៖

  • ធ្វើការអប់រំអ្នកបើកបរមានជាតិអាល់កុលក្រោម ០,២៥មីលីត្រខ្យល់ ចំនួន ៤៣៣ នាក់ ( ថយន្ត ១៨១នាក់ ម៉ូតូ ២៥២នាក់)។

  • ផាកពិន័យអ្នកបើកបរយានយន្តមានជាតិអាល់កុលលើសកម្រិត ចំនួន ១៩៣ នាក់ (រថយន្ត ១៦ គ្រឿងម៉ូតូ ១៧៧គ្រឿង) ។

  • បានកសាងសំណុំរឿង ករណីគ្រោះថ្នាក់ចរាចរណ៍ ៥៥ករណីមនុស្ស ០៦ នាក់ បញ្ជូន​ទៅសាលាដំបូង​រាជធានីភ្នំពេញ ។

  • បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ០៦លើក ដល់ អ្នកបើកបរយានយន្តធុនធ្ងន់ មានអ្នកចូលរួមចំនួន ៩០នាក់ នៅចំណតរថយន្តធំផ្លូវ២០០៤ ខណ្ឌសែនសុខ ។

  • ក្រៅពីនេះ បានអប់រំអ្នកចតយានយន្ត បាត់សណ្តាប់ធ្នាប់ចំនួន ២៥៧២ គ្រឿង និងអ្នកលក់ដូរ ចំនួន ១.៣២១ កន្លែង ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;